CamNews

មិនគួរឲ្យជឿ 

កំពូលទារិកា អច្ឆរិយ ធ្លាក់ពីកំពស់ជាង ៣០ ម៉ែត្រ មិនខ្វីស្លាប់ តែរបួស គួរអោយ សង្វេគចិត្ត

ស្ទើរតែមិនគួរអោយជឿ​ ៖ វាគឺជារឿងអច្ឆិរយៈដែលសឹងតែមិនគួរអោយជឿ និងមិននឹកស្មាន
ដល់ថា គេអាចមានឱកាសរស់រានមានជីវិត ពោល ទារិកា  វ័យ ទើបតែ  ១៦ ខែម្នាក់ បានរួច
ផុតពីសេចក្តីស្លាប់ ក្រោយធ្លាក់ពីអាគារជាន់ទី ៥ មានកំពស់ដល់ទៅជាង ៣០ ម៉ែត្រឯណោះ
នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។

គួររំឭកផងដែរថា  អត្ថបទសារព័ត៌មានដែលស្ទើរតែមិ​នគួរអោយជឿមួយនេះ​ ត្រូវបានទំព័រ
សារព័ត៌មានពិភពលោក មានការចាប់អារម្មណ៍  និង  បានចុះផ្សាយនៅលើទំព័រមុខរៀងៗ
ខ្លួនយ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលនេះ  បន្ថែមអោយដឹងថា  ករណីដែលជាឧប
ទ្ទេវហេតុខាងលើ បានកើតឡើងនៅក្នុងក្រុង Plymouth ប្រទេសអង់គ្លេស។

ដោយមានកិច្ចអន្តារគមន៍ជាបន្ទាន់       ទារិកាតូចរូបនេះ  ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ
Derriford ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ខណៈមកទល់នឹងវេលានេះ គេស្ថិតនៅក្នុងស្ថានភាព
ទទួលរងរបួសធ្ងន់។ ផ្ទុយទៅវិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំក្រុងមួយនេះ អះអាង
អោយដឹងថា ក្រុមការងារពួកគេ  បានមកដល់កន្លែងកើតហេតុ  កាលពីវេលាព្រឹក ម៉ោង ៨
និង ២៥ នាទី ថ្ងៃទី ៧ កន្លងទៅ បន្ទាប់ពីមានការផ្តល់ជាព័ត៌មាន  ស្តីពី គ្រោះថ្នាក់មួយនេះ

អ្នកនាំពាក្យមន្រ្តីប៉ូលីសបន្ថែមអោយដឹងថា ៖ គ្មានបុគ្គលណាមួយ ដែលត្រូវបានចាប់ឃាត់
ខ្លួន ពីបទសង្ស័យអ្វីនោះទេ ក្រោយកើតមានឡើងនូវឧបទ្ទេវហេតុចៃដន្យមួយនេះ៕

* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ប្រទះឃើញវីដេអូ បុរសម្នាក់ បញ្ជាឧទ្ធាភគចក្រ ញាក់សាច់ មុនពេលស្លាប់
- ពិតឬ ដែលថា ខ្មោចលង ទាំងថ្ងៃ កណ្តាលទីក្រុង សេអ៊ូល ?? តែដឹងអីថា ....
- តោះទៅមើល ​វីដេអូ ការសម្ភាសន៍ ការងារ រន្ធត់បំផុត លើសកលលោក

ដោយ ៖ ពិសី
ប្រភព ៖ ស្កាយ