CamNews

ព័ត៌មានអន្តរជាតិ 

ពលករបរទេស ២ នាក់ ទទួលបានការ កោតសរសើរ ស្តីពី វីរភាព របស់ខ្លួន ជួយក្មេងតូច បានសម្រេច (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ ពលករបរទេស ២ នាក់ ត្រូវបានគេប្រសិទ្ធនាម ជាវីរបុរស បន្ទាប់ពីពួកគេបានជួយ សង្គ្រោះទារក តូច ពីការជាប់នៅនឹង   ចន្លោះ ចម្រឹងដែក នៅ សំណង់ អាគារមួយកន្លែង ភាគខាងកើត Jurong ប្រទេស សឹង្ហបុរី កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី ២៣   មេសា កន្លងទៅនេះ ។ ស្ថិតនៅក្នុងវ័យ ៣៥​ឆ្នាំ លោក Subramanian Shanmuganathan និង   លោក Ponnan  Muthukumar វ័យ ២៤ ឆ្នាំ ទាំង ពីរនាក់ទទួលបាន  នូវការ   គោរព  កោតសរសើរ ពី  កង កម្លាំង  ការពារជាតិ សឹង្ហបុរី Singapore Civil Defence Force (SCDF) សម្រាប់លទ្ធភាពដ៏ជោគជ័យ របស់ពួកគេ ។


The SCDF ផ្តល់ពានរង្វាន់ដល់ ពលករ    បរទេស ទាំង ពីរនាក់នេះ នូវពានរង្វាន់ Public Spiritedness Award សម្រាប់សកម្មភាពជួយសង្គ្រោះទារកខាងលើ ។   លោក Shanmuganathan បានស្ទុះឡើងលើ សំណង់អាគារជាន់ទី ២ (unit at Blk 371, Jurong East St 32) ស្ទុះ  ទៅ  ជួយក្មេងស្រី វ័យ ៣ ឆ្នាំ ពីការ ជាប់សំយុងចុះមកក្រោម ចន្លោះ ចម្រឹងដែក នៃរានហាល ហាលខោអាវ ។ ភ្លាមៗ លោក Muthukumar ក៏បានព្យាយាមឡើងលើនោះ ដូចគ្នាដែរ ដើម្បីសហការរំដោះនាង ពីការជាប់ចម្រឹងដែក ។


SCDF ទទួលបានបណ្តឹងអាសន្នខាងលើ ម៉ោង ១ និង ១០ នាទីរសៀលថ្ងៃព្រហស្បត្តិ៍ ភ្លាមៗ បន្ទាប់ពី បញ្ជូនក្រុមការងារទៅដល់ នាងតូចខាងលើត្រូវបានគេរំដោះចេញបាត់ទៅហើយ ។ គួរបញ្ជាក់ថា បុរស ទាំងពីរនាក់ ជាពលករបរទេស ស្ទុះទៅជួយនាងតូចនោះ គឺជាជនជាតិ ឥណ្ឌា ខណៈលោក Shanmug- anathan មានវត្តមានៅសឹង្ហបុរី បាន ៤ ឆ្នាំហើយ ស្របពេលដែលលោក Muthukumar នៅទីនោះ បាន ៣ ឆ្នាំ។ លោក Muthukumar អោយដឹងថា ហេតុផលដែលអោយនាងតូច ជួបគ្រោះថ្នាក់ខាងលើ ព្រោះ នាងចង់ចុះទៅខាងក្រោម ដើម្បីយកត្រលប់មកវិញនូវ iPad ដែលបានធ្លាក់ទៅនោះ ។ ពួក គេ ទាំងពីរ នាក់បន្ថែមអោយដឹងថា ៖ ហេតុផលដែលនាំអោយពួកគេឡើងជាន់ទី ២ បានយ៉ាង  ស្រួល យ៉ាងដូច្នេះ ពីព្រោះពួកគេជំនាញខាងលើ ដើមឈើ តាំងពីតូច នៅឯស្រុកកំណើត ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA


Tags: Breaking news World news Unt news Hot news Singapore Baby Toddler