ភ្នំពេញ៖ តារាចម្រៀងល្បីខាងការលេងស្ទីលប្លែកៗ កញ្ញា គង់ ចាន់រដ្ឋា ត្រូវបានមហាជនដឹងថា នាងជាតារាចម្រៀងដែលកំពុងតែទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជនជាច្រើន តាមរយៈ
ការបញ្ចេញនូវទឹកដមសំឡេង នៃការច្រៀងរបស់នាង ក្នុងផលិតកម្ម ក៏ដូចជាក្នុងបណ្ដាញទំនាក់
ទំនង សង្គមហ្វេសប៊ុកជាដើម។
ស្របពេល ដែលតារាចម្រៀងស្រីរូបនេះ កំពុងទទួលបានប្រជាប្រិយភាព ស្រាប់តែមានព័ត៌មាន
ជាច្រើន ក៏បានលេចឮជាបណ្តើរៗមានទាំងព័ត៌មានល្អ និងព័ត៌មានជាលក្ខណៈ ជាការរិះគន់មួយ
ចំនួនផងដែរ។ ប៉ុន្តែព័ត៌មានទាំងនោះ តែងបានរសាត់ឃ្លាតឆ្ងាយ តាមខ្យល់ទៅវិញភ្លាមៗផង
ក្រោយពីមានការបំភ្លឺពីម្ចាស់ខ្លួន។
ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣នេះ
តារាចម្រៀង និង ជាតារាសម្តែងមានដើមកំណើត មកពីទឹកដីសៀមរាបអង្គរ កញ្ញា គង់ ចាន់រដ្ឋា
បាននិយាយឱ្យដឹងថា ចំពោះអាជីពសិល្បៈរបស់នាង គិតពីមុនពេលបោះឆ្នោត រហូតដល់ពេល
បច្ចុប្បន្ននេះ ហាក់មានភាពស្ងប់ស្ងាត់ជាងមុន ទាំងការឡើងច្រៀង តាមប៉ុស្តិ៍ទូរទស្សក៏ដូចជា
ច្រៀង ក្នុងផលិតកម្មឆ្លងដែន។
គង់ ចាន់រដ្ឋា បាននិយាយបន្តថា កាលពីថ្មីៗនេះ នាងក៏បានបាត់បង់ឱកាសចេញទៅច្រៀង និង
សម្តែងនៅក្រៅប្រទេស គឺព្រោះតែធ្លាក់ការសម្ភាសន៍។ បើនិយាយឱ្យចំទៅការងារសិល្បៈរបស់
នាង ឥឡូវនេះ គឺមិនសូវជាមមាញឹកខ្លាំង ដូចពេលមុនៗនោះទេ។
ទោះបីជាយ៉ាងណាក្តី តារាចម្រៀងសម្បុរស្រអែមស្រស់ កញ្ញា គង់ ចាន់រដ្ឋា បានប្រាប់ឱ្យដឹងថា
កាលពីប៉ុន្មានថ្ងៃមុននេះ មានខាងស្ថានីយវិទ្យុមួយ បានទាក់ទងមក ហៅនាងឱ្យចូលធ្វើជា DJ
ក្នុងកម្មវិធីចម្រៀងខារ៉ាអូខេឆ្លងឆ្លើយ ជាមួយនឹងប្រិយមិត្ត ដែលមានបំណងទូរស័ព្ទ ចូលក្នុងកម្ម
វិធីនេះ។ ប៉ុន្តែនាងនៅមិនទាន់ ឆ្លើយយល់ព្រម ជាមួយគេនៅឡើយទេ ។
រដ្ឋា បានបន្ថែមថា វិទ្យុមួយនេះ មានបំណងចង់បាននាង ឱ្យទៅធ្វើជាពិធីការិនី តែនាងមិនបាន
បញ្ជាក់ប្រាប់ ឱ្យបានដឹងច្បាស់ពីឈ្មោះវិទ្យុនោះនៅឡើយ ដោយនាងគិតថា មិនទាន់ប្រាកដក្នុង
ចិត្តថា ចូលធ្វើ ឬមួយយ៉ាងណា ទើបមិនទាន់បញ្ជាក់ពីគេឱ្យបានដឹងច្បាស់។
មួយរយៈចុងក្រោយនេះ មានមហាជនជាច្រើន បាននឹងកំពុងទាញការចាប់អារម្មណ៍ ទៅលើ
តារាចម្រៀងស្រី ដែលប្រសូត្រចេញពីទឹកដីខេត្តសៀមរាប អង្គរ គឺកញ្ញា គង់ ចាន់រដ្ឋា ដោយ
សារតែនាងកំពុងតែឆក់ ទាញយកប្រជាប្រិយភាព ទាំងនៅលើវិស័យសិល្បៈ ក៏ដូចជានៅតាម
បណ្តាញសង្គមទំនាក់ទង facebook ដោយការបង្ហាញ នូវសកម្មភាពថ្មីៗ និងប្លែកផងដែរ។
ជាក់ស្ដែង ជាការកត់សម្គាល់ កាលពីប៉ុន្មានខែមុននេះ នាងទើបតែទទួលរងនូវការរិះគន់ ដោយ
ផ្តើមចេញពីការបង្ហោះរូបភាព បែបលក្ខណៈសិចស៊ី នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក
( Facebook )ជាច្រើនសន្លឹក ខណៈនោះក៏ស្រាប់តែ មានការរិះគង់យ៉ាងខ្លាំងពីសំណាក់ Friend
របស់នាង៕
ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល