CamNews

តារា 

ក្រុម​ចម្រៀង​ស្រី​កូរ៉េ Miss A និង តារា​ចម្រៀងខ្មែរ​ល្បីៗ នឹង​ធ្វើ​ឲ្យ​កក្រើក​កោះពេជ្រ នាថ្ងៃទី៥-៦

ភ្នំពេញ៖ Beeline ដែលជាក្រុមហ៊ុនបណ្តាញ ទូរស័ព្ទចល័តមាន គុណភាពឈានមុខគេ នៅក្នុងប្រទេស នឹង រៀបចំពិធីប្រគំតន្ត្រី ដ៏ធំអស្ចារ្យរយៈពេល ពីរថ្ងៃជាប់គ្នា ដោយចូលរួមសម្តែងផ្ទាល់ ពីក្រុមតារាចម្រៀង ស្រីកូរ៉េ កូនកាត់ កូរ៉េចិន ដែលមានឈ្មោះ Miss A និងក្រុមតារាចម្រៀងល្បីៗ របស់កម្ពុជាជាច្រើនរូបទៀត ដើម្បី ជាការ អបអរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងគម្រប់ខួប៥ឆ្នាំរបស់ខ្លួន ។

នៅថ្ងៃទីមួយនៃការប្រគំតន្ត្រី ដែលនឹងប្រព្រឹត្តទៅនៅ ឯសាលមហោស្រពកោះពេជ្រ ក្នុងក្រុងភ្នំពេញ នៅថ្ងៃទី ០៥ មេសា នឹងមានការចូលរួមពី តារាចម្រៀងល្បីៗរបស់កម្ពុជា គឺកញ្ញា សុខ ពិសី និងលោក ឆន សុវណ្ណរាជ ក៏ដូចជា ក្រុមតារាចម្រៀង Miss A ដែលនឹងសម្ដែងនៅថ្ងៃទីពីរ នៃការប្រគំតន្ត្រីផងដែរ គឺថ្ងៃទី ០៦ មេសា ជាមួយនឹងក្រុម តារាចម្រៀង កម្ពុជាជាច្រើនរូបផ្សេងទៀត ។

ក្រុម Miss A គឺជាក្រុមចម្រៀងស្រី មានសមាជិកបួននាក់ ដែលមានដើមកំណើតកូរ៉េ និងចិន ។ ក្រុម Miss A ចេញបទចម្រៀងល្បីៗ ដំបូងរបស់ខ្លួនដូចជា “Good Girl Bad Girl” និង“Breathe” ជាដើម ។

ក្រុមអ្នកគាំទ្រនឹងទន្ទឹងរង់ចាំមើលក្រុម Miss A សម្ដែងបទចម្រៀងចេញពីអាលប៊ុមទីពីររបស់ខ្លួន ដែលមានឈ្មោះ ថា “Hush” ដែលបានចេញលក់កាលពីចុងឆ្នាំមុននេះ ។
នាយកគ្រប់គ្រងផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Beeline លោក Biloliddin Salakhiddin uulu បាននិយាយថា “ជាធម្មតា ក្រុមហ៊ុន Beeline តែងតែព្យាយាមផ្ដល់អ្វីៗល្អបំផុត សម្រាប់អ្នកប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុន” ។

លោកបានបន្តទៀតថា “ក្រុមហ៊ុនមិនត្រឹមតែ ផ្ដល់នូវបណ្ដាញសេវាទូរស័ព្ទ ដែលមានគុណភាពល្អបំផុត និងគួរ អោយជឿជាក់ បំផុតប៉ុណ្ណោះទេ នៅពេលនេះ ក្រុមហ៊ុនក៏នឹងផ្ដល់ ការកម្សាន្តជា លក្ខណៈជាតិនិងអន្តរជាតិ ផងដែរ ។ ហើយនេះក៏ជាឱកាសមួយ ដើម្បីចូលរួមអបអរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងគម្រប់ខួប៥ឆ្នាំរបស់ ក្រុមហ៊ុនផងដែរ ” ។

នៅក្នុងព្រឹត្តិការណ៍ប្រគំ តន្ត្រីរយៈពេលពីរថ្ងៃនោះដែរ ក៏មានការចូលរួមពី ក្រុមតារាចំរៀងល្បីៗ ប្រចាំព្រះរាជាណា ចក្រកម្ពុជាផងដែរ ដូចជាកញ្ញាសុខ ពិសី កញ្ញា ទេព បូព្រឹក្ស និងតារាកំប្លែងក្រុមនាយកុយ ។ សិល្បករ សិល្បការិនី ផ្សេងទៀតរួមមានកញ្ញា អ៊ីវ៉ា អ្នកនាង សុខ ស្រីនាង កញ្ញា ខេមរៈ ស្រីពៅ កញ្ញា យូរី លោក ឆាយ វីរយុទ្ធ លោក ហ្សូណូ លោក លូ ឌី កញ្ញា តាក់ម៉ា កញ្ញា សុខ ស៊ីឡាលីន លោក អាន គុណកូឡា និង លោក ហ្សូណូ។

Beeline នឹងផ្តល់ជូននូវ ភាពងាយស្រួលបំផុត ដល់អតិថិជនរបស់ខ្លួន ក្នុងការទទួលបាន សំបុត្រចូលទស្សនា ការប្រគំតន្រ្តីដោយឥតគិតថ្លៃ ដោយគ្រាន់តែតម្រូវឲ្យ ពួកគេបញ្ចូលទឹកប្រាក់ យ៉ាងហោចណាស់ ៥ ដុល្លារ ៧ ដុល្លារ និង ១០ ដុល្លារ។ ហើយសម្រាប់អ្នក ដែលមិនមែនជា អតិថិជនរបស់ Beeline ដែលទិញស៊ីមកាត និងបញ្ចូល ទឹកប្រាក់ ៥ ដុល្លារនោះនឹងទទួល បានសំបុត្រលំដាប់ A ។ សម្រាប់អតិថិជនដែលបញ្ចូលប្រាក់ ឬទិញស៊ីមកាតថ្មី ដែលមានតម្លៃ ៧ ដុល្លារ នឹងទទួលបានសំបុត្រលំដាប់ Gold និង ១០ ដុល្លារទទួលបាន VIP ។ អតិថិជនថ្មីតម្រូវ អោយទិញស៊ីមកាតថ្មី ព្រមទាំងបញ្ចូលប្រាក់ ទៅតាមចំនួនដូច ដែលបានរៀបរាប់ ។

សំបុត្រនឹងមានដាក់លក់នៅ តាមការិយាល័យផ្នែកលក់របស់ Beeline ក្នុងក្រុងភ្នំពេញ រាប់បញ្ចូលទាំង ទីស្នាក់ការ កណ្ដាលរបស់ក្រុមហ៊ុន នៅខាងកើតផ្សារធំថ្មី ការិយាល័យលក់នៅទឹកថ្លា និងស្ទឹងមានជ័យ និងបញ្ជរលក់ពិសេស នៅមុខសាលមហោស្រពកោះពេជ្រ។

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងការទទួលបានសំបុត្រ សូមសាកសួរតាមការិយាល័យ ក្រុមហ៊ុន Beeline ដែលស្ថិតនៅជិតអ្នកបំផុត ឬទូរស័ព្ទមកកាន់លេខ ០៦១២ ឬ ០៩០ ៩៩៩ ៦១១។ ក្រុមហ៊ុន Beeline ដែលមាន កេរ្តិ៍ឈ្មោះល្បី ក្នុងការផ្ដល់សេវាទំនាក់ទំនង ទូរស័ព្ទចល័តគួរឱ្យទុកចិត្តបាន ក្នុងតម្លៃសមរម្យ ក៏មានឈ្មោះល្បី ក្នុងការរៀបចំនូវ ពិធីអបអរធំៗផងដែរ ។ កាលពីឆ្នាំមុនៗ ក្រុមហ៊ុនក៏បានរៀបចំ នូវពិធីតាំងបង្ហាញភ្លើង និងតុបតែង ចម្រុះពណ៌ អំឡុងពេលបុណ្យចូលឆ្នាំចិន និងគ្រីស្តម៉ាស់ផងដែរ ។

ក្រុមហ៊ុន Beeline គឺជាប្រតិបត្តិករមួយ ក្នុងចំណោមប្រតិបត្តិករ ទូរស័ព្ទចល័តដែល ឈានមុខគេនៅកម្ពុជា ដែលមាន ឈ្មោះបោះសំឡេង តាមរយៈការផ្ដល់នូវ សេវាទូរស័ព្ទចល័ត ដែលអាចជឿជាក់បាន ក្នុងតម្លៃសមរម្យ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news