CamNews

តារា 

Darek Chisora អាចប្រឈមនឹងការជាប់គុក

កីឡាករប្រដាល់ Darel Chisora សញ្ជាតិ អង់គ្លេស អាចប្រឈមនឹងការជាប់គុក។ ដោយសារតែ លោក Darel Chisora មានជំលោះរហូតដល់ប្រើអំពើហឹង្សាជាមួយនឹង កីឡាករប្រដាល់ឈ្មោះ David Haye ក្នុងពេលធ្វើសន្និសីទកាសែត កាលពីរាត្រីថ្ងៃសៅរ៍ ទី 18 ខែកុម្ភៈ នៅក្រុង Munich នៃប្រទេស អាឡឺម៉ង់។ លោក Darel Chisora និង លោក David Haye ជាដំបូងបានប៉ះទង្កិចគ្នា ដោយពាក្យសម្តីតែប៉ុណ្ណោះ ប៉ុន្តែក្រោយមក ក៏មានការប្រើអំពើហឹង្សា តែម្តង។
លោក Darel Chisora និង លោក David Haye សុទ្ធតែជាកីឡាករប្រដាល់ទំងន់ ធ្ងន់ពិភពលោក ហើយអ្នកទាំងពីរនេះក៏នឹងត្រូវប្រឈមជាមួយនឹងការជាប់គុក។ លោក Darel Chisora អាចនឹងជាប់គុក ៥ឆ្នាំពីបទបង្កជំលោះពាក្យសំដី ចំណែកលោក David Haye អាចនឹងជាប់គុក 10 ឆ្នាំពីបទបង្ករបួសស្នាមដោយចេតនា។
ខាងក្រោមនេះជារូបភាព និងវីដេអូពេលមានជំលោះ

លោក Darel Chisora បានប្រើពាក្យមិនសមរម្យទោកាន់ លោក David Haye

លោក David Haye បានវ៉ៃ លោក Darel Chisora

វីដេអូកំពុងវ៉ៃគ្នា



ដោយ៖ រ័ត្ន