CamNews

តារា 

មូល សុវណ្ណគិរី អង្គុយ​លើ​ចង្អេរ លើក​ខ្លួនឯង

ភ្នំពេញ៖ តារាសម្តែង និងជាពិធីករ កំពុងតែទទួលបានប្រជាប្រិយភាព សន្សឹមៗដូចទឹកអូរនារដូវ ប្រាំង លោក មូល សុវណ្ណគិរី បានសរសេរពាក្យពេចន៍ បង្ហោះនៅលើ Account Facebook របស់ លោក ដោយអំនួតខ្លួនឯង ថា “អរគុណម៉ាក់ប៉ា ដែលបង្កើតកូនមកស្អាតនោះស្អាត ពិតជាមិន យល់ កុំសើចខ្ញុំណា..” ។

ពាក្យមួយឃ្លាខាងលើនេះ ត្រូវបានអតីត Freshie boy លេខ៣ មូល សុវណ្ណគិរី សរសេរបង្ហោះ បង្អូតមិត្តភក្តិជាច្រើនរយនាក់ នៅក្នុងFacebook របស់លោក បានឃើញ។ តែទោះជាយ៉ាងណា ការសរសេរ របស់តារាសម្តែងរូបនេះ ហាក់ចង់បង្ហាញពីភាព អំនួតលើសម្រស់ ខ្លួនឯងហួស ហេតុពេក ឲ្យគេឯងបានដឹងថា ខ្លួនស្អាតខុសពីតារាសម្តែង និង Freshie boy ដទៃផ្សេងទៀត ។ កន្លងមកគេ មិនដែលបានឃើញសិល្បករ សិល្បការិនីល្បីឈ្មោះ ណាម្នាក់សរសេរបង្ហោះបង្អួត ភាពសង្ហា និងស្អាតរបស់ខ្លួន ឲ្យគេបានឯងបានឃើញ ដូចលោក មូល សុវណ្ណគិរី នោះឡើយ ។ ព្រោះការនិយាយ ដោយលើកខ្លួន ដោយគ្មាននរណាសរសើរបែបនេះ ប្រៀបដូចជាពាក្យ មួយឃ្លា គេតែងនិយាយថា “អង្គុយលើចង្អេរលើកខ្លួនឯង” ។ ឬមួយលោក មូល សុវណ្ណគិរី គ្មានអ្នកណា សរសើរថាស្អាត ? យ៉ាងណាក្តី ខណៈដែលតារាសម្តែងរូបសង្ហា មូល សុវណ្ណគិរី សរសេរដោយ លើកខ្លួនឯងបែបនេះ ក៏ត្រូវបានមិត្តភក្តិ នៅក្នុងហ្វេសប៊ុករបស់លោក ជាច្រើននាក់ Comment សរសើរលោកថាស្អាត ពិតមែន តែអ្នកខ្លះក៏រិះគន់ដែរ។

ចំណុចដែលថា លោក សុវណ្ណគិរី កំពុងតែអួតខ្លួនឯងនោះ ដោយសារតែលោកសរសេរ សរសើរ ខ្លួនឯងពេក ហើយការសរសេរបែបនេះ អាចធ្វើឲ្យមនុស្សមួយចំនួនជ្រេញ និងពេបជ្រាយ ឲ្យ លោកជាក់ជាមិនខាន ។ ដូចដែលមហាជនគ្រប់គ្នា បានដឹងហើយថា មនុស្សគ្រប់រូប គ្មានតំលៃ ឡើយ នៅពេលដែលមានអំនួត ឬសរសើរខ្លួនឯងខ្លាំង ពេកបែបនេះ ហើយសម្រាប់មិត្តភក្តិ ក៏ដូច ជាទស្សនិកជន ក៏ហាក់បង្ហាញអារម្មណ៍ភ្ញាក់ផ្អើល ពេលដែល មូល សុវណ្ណគិរី មានឈ្មោះជាតារា ល្បីគ្រាន់បើ តែទើបមកសរសើរខ្លួនឯង នៅពេលនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: moul sovankiri entertainment khmer super star MC TV មូល សុវណ្ណគិរី