CamNews

តារា 

Girls' Generation ប្រកាសចេញលក់ អាល់ប៊ុមជប៉ុនថ្មី

ក្រុមចម្រៀងស្រីទាំង ៩ នាក់របស់ Girls' Generation កំពុងតែរៀបចំក្នុងការចេញអាល់ប៊ុមចម្រៀង
ជប៉ុនទី ២ របស់គេដែលគ្រោងដាក់ផ្សាយ និងចេញលក់នាថ្ងៃទី ២៨ ខែនេះ។

ក្នុងអាល់ប៊ុមថ្មីនេះនឹងមានបញ្ចូលបទចម្រៀងថ្មីខ្លះផងដែរដែលក្នុងនោះនិងមានចេញជា CD ព្រម
ជាមួយនឹង DVD។ ក្រលេកទៅមើលឆ្នាំ ២០១១ ដែល SNSD បានចេញអាល់ប៊ុមភាសាជប៉ុនលក់
នៅប្រទេសជប៉ុនដំបូងគឺមានការគាំទ្រពីសំណាក់ប្រិយមិត្តដល់ទៅជាង ១ លានបន្ទះ និងមានការ
ដោនឡូត រាប់មិនអស់ទៀតផង។ តែកាលពីពេលថ្មីនេះផងដែរក៏មានក្រុមនារីជប៉ុនមកថ្មីប្រកាស
សង្គ្រាមជាមួយ SNSD ផងដែរ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ jpopasia 

 


Tags: girls' generation kpop