ភ្នំពេញៈ មួយរយៈមុន ខណៈដែលពិធិការិនីវ័យក្មេង ជីជី បាត់វត្តមានពីកម្មវិធី “រាត្រីកម្សាន្ត” ជាប់ៗគ្នា២សប្តាហ៍នោះ បានធ្វើឲ្យមានពាក្យចចាមអារ៉ាម ខ្សឹបខ្សៀវតៗគ្នា ថា នាងត្រូវបានខាងស្ថានីយទូរទស្សន៍ បណ្តេញចេញ ដោយសារតែការបង្កជម្លោះ ជាមួយពិធីការិនីចំណូលថ្មី អ្នកនាង កែវ នីសា ជាអ្នកមានខ្នងបង្អែកក្រាស់នៅទីនោះ ។ ស្រាប់តែមានព័ត៌មានថ្មី សន្លាងលើកឡើងថា តារាស្រីរូបនេះ កំពុងតែចាប់ផ្តើមមមាញឹក ជាមួយការងារ និងមានត្រៀមកាន់កម្មវិធីថ្មីៗបន្តបន្ទាប់ទៀត ជាច្រើន ។
តាមប្រភពពីអ្នកបម្រើការងារ នៅស្ថានីយទូរទស្សន៍ CTN បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ថា សម្រាប់ពិធីការិនីស្រីស្រស់ កញ្ញា ជីជី សន្ទុះការងារនៅក្នុងឆ្នាំនេះ ហាក់មានភាពលេចធ្លោ និងមានការមមាញឹកច្រើនគួរសម ប៉ុន្តែនៅក្នុងរយៈពេលខ្លី ខាងមុខនេះ នាងនឹងកាន់តែ មមាញឹកច្រើន ជាងនេះទៀត ព្រោះថាខាងស្ថានីយទូរទស្សន៍ កំពុងតែត្រៀម បង្កើតកម្មវិធីថ្មីៗឲ្យនាងច្រើនជាងមុន ។
ប្រភពច្បាស់ការខាងលើ បានប្រាប់ឲ្យដឹងទៀតថា ជាការពិតការងាររបស់ ជីជី និង ដៃគូ លោក សាយ រតនៈ ហាក់មានភាពលេចធ្លោរ ខ្លាំងជាងគេ ព្រោះថាអ្នកដឹកនាំ នៅស្ថានីយទូរទស្សន៍មួយនេះ ហាក់ដូចជាមានការចាប់អារម្មណ៍ ទៅលើពួកគេទាំងពីរ និងចង់សាងប្រជាប្រិយភាព ឲ្យពួកគេកាន់ តែលេចធ្លោរ ខ្លាំងជាងនេះ ទើបត្រៀមកម្មវិធីថ្មីៗ ឲ្យពួកគេតែម្តងទៅ ។ចង់ដឹងថា កម្មវិធីថ្មីស្ថានីយទូរទស្សន៍ស៊ីធីអិន បង្កើតឲ្យ ជីជី ថ្មីនោះ មានកម្មវិធីអ្វីខ្លះ និងមានភាពចាប់អារម្មណ៍ ខ្លាំងកម្រិតណានោះ មានតែរង់ចាំអ៊ុតមើល ទាំងអស់គ្នា៕