ព័ត៌មានអន្តរជាតិ ៖ បើយោងតាមការដកស្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មានបរ
ទេសដេលីម៉ែល ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ អោយដឹងថា
នៅឯពន្ធនាគារមួយកន្លែងនារដ្ឋ Florida សហរដ្ឋអាមេរិក មានករណីជម្លោះដ៏គួរអោយ
រន្ធត់មួយបានកើតឡើង ពោលគឺ ក្រុមជើងកាងដែលជាអ្នកជាប់គុកនោះ បានឈ្លោះប្រ
កែកគ្នា រហូតដល់ថ្នាក់ ប្រើជាអំពើហឹង្សាយកកាំបិទដេញចាក់ បុរសម្នាក់។
បុរសម្នាក់ ដែលត្រូវបានក្រុមមនុស្សជាជើងកាង ក្នុងគុកដេញចាក់នោះ មានឈ្មោះថា
Williams ហើយក៏ធ្លាប់ជាមេក្រុមជើងកាង ដ៏សកម្មមួយនៅក្នុងរដ្ឋមួយនេះ ដែលធ្លាប់
ប្រព្រឹត្តិបទល្មើសជាច្រើនដងផងដែរ។ ខណៈពេលដែលមានការដេញតាមចាក់នៅក្នុង
គុក បន្ទាប់ពីកើតមានជាជម្លោះនោះ លោក Williams ក៏បានសំរេចចិត្តលោកចុះពីជាន់
ទី ១ មកជាន់ផ្ទាល់ដី ដោយនៅក្នុងនោះ លោកបានទទួលរងរបួសជើងជាទម្ងន់។
លើសពីនេះ ទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា ករណីកើតជាជម្លោះខាង
លើ ក៏ត្រូវបានថតជាប់តាមរយៈកាម៉េរ៉ាសុវត្ថិភាពផងដែរ។ យ៉ាងណាមិញ បន្ទាប់ពីបាន
ធ្វើការបង្រាប នូវករណីជម្លោះមួយនេះ ពន្ធនាគារមួយកន្លែងនេះ ក៏ត្រូវបានទទួលការ
ថ្កោលទោសផងដែរ ដោយសារតែប្រព័ន្ធសន្តិសុខមានបញ្ហា ដែលញ៉ាំងអោយទ្វារឃុំ
ឃាំងជនជាប់គុកទាំងអស់នោះ អាចបើកចេញបាន ស្ទើរតែគ្រប់បន្ទប់ឃុំឃាំង ។ ខាង
ក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖
ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណាប់អារម្មណ៍ ៖
- បែកគំនិត នាំគ្នាលេងបៀរម៉ាជាំង (mahjong) ក្នុងអាងទឺក ព្រោះរត់គេចពីរលកកំដៅ
- ផ្អើលទស្សនាវីដេអូ មិនធ្លាប់ចេញផ្សាយ រលកយក្សស៊ូណាមិ វាយប្រហារក្រុង ខ្ទេច
ក្នុងមួយពព្រិចភ្នែក
- ភ្ញាក់ផ្អើល ខណៈប្រមាញ់បាន ត្រីឆ្លាមពីរក្បាល ក្នុងពេលតែមួយ "ឆ្លាមឆីឆ្លាម"
ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉ែល