CamNews

កំសាន្ត 

ឌួង ហ្សូរីដា ធ្វើខួបកំណើត ជួបជុំតែមិត្តជិតស្និទ្ធ

ភ្នំពេញៈ ជាធម្មតាសម្រាប់អ្នកសិល្បៈ ប្រុសស្រីល្បីឈ្មោះ មួយចំនួន ឲ្យតែដល់ពេលខួបកំណើតម្តងៗ តែងតែរៀបចំពិធីធំដុំ បង្អួតភ្នែកមហាជន រួមជាមួយអ្នកសិល្បៈដូចគ្នា ដើម្បីឲ្យស័ក្តិសម និងកេរ្តិ៍ឈ្មោះរបស់ពួកគេ ដែលខំសាងឡើង នាពេលកន្លងមក ។ ដោយឡែក ពិធីការិនី រូបស្រស់វ័យជាង៣០ឆ្នាំ កញ្ញា ឌួង ហ្សូរីដា វិញបែរ ជាសម្ងំរៀបចំពិធីជប់លៀង ខួបកំណើតស្ងាត់ៗជាមួយមិត្តជិតដិត តែប៉ុន្មាននាក់ទៅវិញ ។

កាលពីរាត្រី ថ្ងៃទី១៤ ខែឧសភា ម្សិលមិញនេះ តារាស្រីល្បីឈ្មោះសុះសាយ ពេញវិថីសិល្បៈ កញ្ញា ឌួង ហ្សូរីដា បានរៀបចំពិធីជប់លៀងខួបកំណើត ជាលក្ខណៈគ្រួសារមួយ ជាមួយមិត្តភក្តិប៉ុន្មាន នៅក្នុងហាងស៊ុប សូគីស៊ុប នៅជិតវត្តបុទុម ។

តាមរយៈរូបថតដែលនាងបានបង្ហោះ នៅលើបណ្តាញទំនាក់ទំនង Facebook ដោយមានតែមានវត្តមាន តារាស្រី អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង អ៊ឹង និមល កញ្ញា ឌួង ហ្សូរីម៉ា និង មិត្តភក្តិជិតដិត មួយចំនួនទៀត ។

បើតាមមជ្ឈដ្ឋាន អ្នកតាមដានសិល្បៈមួយចំនួន បានលើកឡើងថា សម្រាប់ កញ្ញា ឌួង ហ្សូរីដា គឺជាតារាស្រីមួយដួង ដែលមានភាពលេចធ្លោ មានទំនាក់ទំនងល្អ ជាមួយអ្នកសិល្បៈ មិនតិចទេ តែនាងបែរជាមិនរៀបចំពិធីធំដុំ អញ្ជើញភ្ញៀវចូលរួមច្រើន បែរ ជាទៅសម្ងំរៀបចំខួបកំណើត ជាមួយអ្នកសិល្បៈ តែប៉ុន្មាននាក់បែបលាក់បាំងទៅវិញ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news