CamNews

តារា 

លីឡា សម្បូរ​ប្រុសៗ អ្នក​មាន​ទ្រព្យស្ដុក ណាត់​ញ៉ាំ​បាយ

ភ្នំពេញ៖ កាលពីពេលកន្លងទៅ តារាសម្តែងសាច់ស ច្រមុះស្រួច កញ្ញា លីឡា បានបង្ហើបប្រាប់ គេហទំព័រ LookingTODAY ឲ្យដឹងថា នាងមានបុរសៗស្ទើរគ្រប់វ័យ បានទាក់ទងសុំស្រឡាញ់នាង តែនាងមិនរញ៉េរញ៉ៃ ជាមួយពួកគេទាំងនោះឡើយ ។ មិនតែប៉ុណ្ណោះ ក៏មានបុរសៗជាច្រើននាក់ ដែលនាងមិនធ្លាប់ស្គាល់ បានទូរស័ព្ទមក និងចង់ណាត់ជួបនាង ទៅញ៉ាំបាយជាមួយគ្នា ជាញឹក ញាប់ទៀតផង ។

លីឡា ធ្លាប់បានប្រាប់ ឲ្យដឹងទៀតថា "តាមពិតទៅ អ្នកដែលទូរស័ព្ទមកខ្ញុំ មួយចំនួន ខ្ញុំស្គាល់ តែមួយចំនួន ខ្ញុំមិនដែលស្គាល់មុខនោះទេ គឺគេស្គាល់តែលេខ របស់ខ្ញុំប៉ុណ្ណោះ ។ ពេលខ្លះអ្នកដែល ទូរស័ព្ទមកខ្ញុំ បាននិយាយថា ចង់ធានាចិញ្ចឹមខ្ញុំទៀតផង ។ ប៉ុន្តែនៅពេលដែលខ្ញុំ ឮពាក្យបែបនេះ ខ្ញុំក៏ចុចបិទទូរស័ព្ទទៅ ព្រោះអីខ្ញុំ មិនដែលស្គាល់ផង តែបែរជាមកនិយាយថា ចង់ចិញ្ចឹមខ្ញុំបែប ហ្នឹង..ដូចជាស្រួលម៉្លេះ..? "។

បើទោះបីជាតារាសម្តែង វ័យក្មេងដើមទ្រូង ទ្រលុកទ្រលន់ កញ្ញា លីឡា ធ្លាប់និយាយយ៉ាងនេះក្តី ក៏ថ្មីៗនេះ ប្រភពកៀកកិតស្និទ្ធ ជាមួយនាង បង្ហើបប្រាប់ គេហទំព័រ LookingTODAY ថា លីឡា សម្បូរប្រុសៗណាត់ ទៅញ៉ាំនៅខាងក្រៅស្ទើររាល់ថ្ងៃ ។ ប្រុសៗដែលបានទូរស័ព្ទណាត់ លីឡា ទៅញ៉ាំបាយ នៅខាងក្រៅ ខ្លះមានវ័យស្របាលនាង ខ្លះទៀត មានវ័យជំណាស់ជាង នាង ហើយប្រុសៗទាំងនោះសុទ្ធ តែជាអ្នកមាន ជិះរថយន្តទំនើបៗកប់ក្តោង ។

ការបង្ហើបប្រាប់ របស់ប្រភពខាងលើ ហាក់ដូចស្រដៀងគ្នា នឹងប្រភពចេញពីបុគ្គលិកភោជនីយដ្ឋាន មួយ ម្ដុំបុរីកីឡា ដែលបានបង្ហើបប្រាប់គេហទំព័រ LookingTODAY ថា ពួកគេឧស្សាហ៍ឃើញ តារា សម្តែង និយមស្លៀកសិចស៊ី កញ្ញា លីឡា ទៅចូលញ៉ាំអី នៅទីនោះ ជាមួយប្រុសៗជាច្រើននាក់ ។ ប្រភពពីបុគ្គលិកភោជនីយដ្ឋាននោះ បានបន្តថា នៅពេល លីឡា ចូលទៅញ៉ាំនៅទីនោះ គេឃើញ មានតែនាងម្នាក់គត់ជាស្រី ក្រៅពីនោះគឺជាបុរសៗ ។ តែក៏មានអ្នករួមដំណើរ ទៅជាមួយកញ្ញា លីឡា ដែរ តែម្នាក់នោះស្រីមិនចំស្រី ប្រុសមិនចំប្រុស ។

បន្ទាប់ពីមានប្រភព បង្ហើបប្រាប់ពីរឿងនេះ នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០១៤ គេហទំព័រ LookingTODAY មិនអាចទាក់ទងតាមទូរស័ព្ទ ដើម្បីសុំការស្រាយបំភ្លឺ ពីស្រីស្រស់ លីឡា ដើម្បីបញ្ជាក់ ឲ្យបានច្បាស់នៅឡើយនោះទេ ។ ដូច្នេះគេទំព័រ LookingTODAY រងចាំទទួល ស្វាគមន៍ជានិច្ច ចំពោះការចេញមុខ បកស្រាយរបស់ កញ្ញា លីឡា ដើម្បីឲ្យមហាជនអស់ចម្ងល់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: lila entertainment khmer super star actress លីឡា