CamNews

តារា 

សាន សុម៉ាលី បង្ហាញ​ក្ដី​ឈឺចាប់​ និង​ដឹងកំហុស​ខ្លួនឯង​ ក្រោយ​បរាជ័យ​ស្នេហ៍ផ្ទួនៗ

ភ្នំពេញ៖ តារាសម្តែង និយមសម្ញែង សាច់ដើមទ្រូងមូលក្បំ បង្អួតកន្លង់ៗ កញ្ញា សាន សុម៉ាលី មួយរយៈចុងក្រោយនេះ ត្រូវបានគេមើល ឃើញថា ទីផ្សារការងារ ហាក់ពុំសូវ លេចធ្លោខ្លាំងនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ តារាស្រីរូបនេះ បែរជាមាន ភាពលេចធ្លោខ្លាំង លើរឿងអាស្រូវស្នេហា មិនប្រាកដប្រជា ឬអាចនិយាយ បានថាជាស្នេហា ភ្លើងចំបើង។

ក្នុងអំឡុងពេលថ្មីៗនេះតារាសម្តែងស្រី សាន សុម៉ាលី ហាក់កំពុងតែជួបប្រទះនូវវិបត្តិសេ្នហាដ៏ធ្ងន់ធ្ងរ ព្រោះតែគូស្នេហ៍សំណព្វចិត្ត បែកបែរទៅស្រវ៉ាយកស្រីថ្មី បញ្ឈឺចិត្ត ធ្វើឲ្យនាងគ្រាំគ្រាស្ទើរគាំងបេះដូង គ្មានពេលល្ហែល្ហើយ រហូតសម្រេចចិត្តបង្ហោះសារជាភាសាខ្មែរ នៅលើបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក បង្កប់ន័យឈឺចាប់ និង ស្តាយក្រោយ ដែលមិនស្តាប់តាមគ្រួសារ។

តាមរយៈពាក្យសម្តី សរសេរបង្ហោះនៅលើ ទំព័រហ្វេសប៊ុករបស់នាង ហាក់ស្តែងឲ្យឃើញថា តារាស្រីដើមទ្រូងមូលក្បំ កញ្ញា សាន សុម៉ាលី កំពុងតែជួបប្រទះ នូវវិបត្តិសេ្នហាបែកបាក់ឈឺចាប់បំផុត។ ក្នុងនោះសារថ្មី នាងទើបសរសេរ បង្ហោះលើហ្វេសប៊ុក បានលើកឡើងថា "មនុស្សយើង ពេលលំបាកបានដឹងថា មានមនុស្សប៉ុន្មានអ្នក នៅជិតយើងទៅ ?...ទេពេលនេះខ្ញុំសន្យារ ថាឈប់ គិតអ្វីដែលអត់ប្រយោជន៍ទៀតហើយ..!" ។

សារដដែលនេះ បានបន្តថា "ខ្ញុំអាឡូវ(ឥឡូវ)នេះ ដូចជាធ្ងន់ណាស់ ..ពិបាកចិត្តណាស់ សឹងនឹងដួលទៅ មុខលេងរួច តែខ្ញុំនឹងស៊ូ ដើម្បីគ្រួសារខ្ញុំ ហើយឥឡូវនឹង(ហ្នឹង)ចង់និយាយ ថាសុំទោស ដែលតែងតែ ឲ្យអ្នក ទាំងអស់គ្នាពិបាកដោយសាខ្ញុំ ឥឡូវខ្ញុំអាណិតពួកគាត់ណាស់ ពេលដឹងខ្ញុំលំបាក គាត់តែងតែយល់ចិត្ត …ខ្ញុំសុំទោស ខ្ញុំឈប់ឲ្យអ្នកលំបាកទៀតហើយ ។ សន្យារនឹងកែប្រែ និងស៊ូស៊ូស៊ូ មិនឲ្យដួលទេ ទោះឥឡូវខ្ញុំ ពិបាកមិចក៏ដោយ ចាប់ពីថ្ងៃនេះគ្មានអ្នកណា សំខាន់ជាងគ្រួសារខ្ញុំទេ..!"។

ជាការកត់សម្គាល់ កញ្ញា សាន សុម៉ាលី ត្រូវបានគេដឹងស្ទើរគ្រប់ថា ជាតារាស្រីមួយរូប ដែលមិនសមប្រកប នឹងរឿងរ៉ាវជីវិតគូស្នេហា ព្រោះជានិច្ចកាលមនុស្ស ដែលនាងស្រឡាញ់ តែងតែបញ្ចប់ស្នេហ៍ទៅវិញ ទាំងពាក់កណ្តាលទី ទើបជារឿងយៗ គេតែងបានឃើញនាង បញ្ចេញពាក្យពេចន៍ ឈឺចាប់ បង្ហោះនៅលើទំព័រហ្វេសប៊ុក ផ្ទាល់ខ្លួន។ ម្យ៉ាងទៀតក៏ត្រូវ បានមហាជន ដាក់ងារឲ្យនាងថា "ជាតារាស្រីអភ័ព្វស្នេហ៍"៕

www.lookingtoday.com

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news