CamNews

តារា 

វីដេអូចម្រៀងខ្មែរដំបូង ទទួលបាន​ការទស្សនាជាង ១លានដងក្នុង Youtube

ភ្នំពេញ៖ វាមិនមែនជាការពិបាកទេ តែគ្រាន់តែលោកអ្នកវាយអក្សរ ក្នុងគេហទំព័រ Youtube ថា “Khmer song” នោះលោកអ្នកនឹងបានឃើញបទ ចម្រៀងមួយរបស់កញ្ញា លី អ៊ីវ៉ាធីណា ក្នុងផលិត ប្លូដាយមិន មានចំណងជើងថា “ស្តាយមិនបានឆ្លើយថាស្នេហ៍” ហើយបទនេះទទួលបានការ ចូល ទស្សនាជាង ១លានដង និង ការបញ្ចេញមតិយោបល់ជាង ២០០មតិ។

នេះមិនដឹងថាជារឿង ដែលគួរសប្បាយរីករាយ ឬមួយក៏យ៉ាងណានោះទេ ព្រោះបទចម្រៀង ខាង លើនេះ ត្រូវប្រើពេលជាង ៦ឆ្នាំគិតចាប់ពីថ្ងៃបង្ហោះ រហូតមកដល់ខែឧសភា ឆ្នាំ ២០១៤ នេះ ទើប បានអ្នកទស្សនាជាង ១លានដង។ អ្នកចូលចិត្តទស្សនាបទចម្រៀងខ្មែរមួយរូប បាន ប្រាប់ Looking today ដោយសុំមិនបញ្ចេញឈ្មោះថា លោកចូលចិត្តទស្សនាបទចម្រៀងខ្មែរ និង អន្តរជាតិណាស់ ហើយស្ទើរតែរាល់ថ្ងៃទៀតនៅលើ យូធ្យូប ។

ប្រិយមិត្តខាងលើបញ្ជាក់ទៀតថា “បទចម្រៀងខ្មែរភាគច្រើន គឺបងប្អូនខ្មែរនៅបរទេសជាអ្នកបង្ហោះ ហើយពួកគេចូលទស្សនាជារៀងរាល់ថ្ងៃ មានទាំងបទចាស់ៗ និង បទថ្មីអីហ្នឹងក៏មានច្រើនដែរ។ បទចម្រៀងដែលទទួលបានការស្តាប់ រហូតដល់រាប់សែនដងនោះភាគច្រើន ច្រៀងដោយតារា ចម្រៀង ព្រាប សុវត្ថិ, ខេមរៈ សេរីមន្ត, ឱក សុគន្ធកញ្ញា, និង កែវ វាសនា ជាដើម។”

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺពាក្យរិះគន់ធ្ងន់ៗពីបទចម្រៀងសម័យឥឡូវ ដែលចម្លងពី បរទេស យ៉ាងអនាធិបតេយ្យ ដែលត្រូវបានជនជាតិគេចូលមករិះគន់ និង ជេរតិះដៀលធំ ជាពិសេស វៀត ណាម, អាម៉េរិក, និង ថៃ ផងដែរ បានប្រើប្រាស់ពាក្យអសុរសជាច្រើនមក លើ អ្នកនិពន្ធខ្មែរ ហើយ ពេលខ្លះគឺមើលងាយជាតិសាសន៍ខ្មែរទាំងមូលតែម្តង។

ទោះបីជាដឹងថា អ្នកនិពន្ធខ្មែរក្នុងផលិតកម្មមួយចំនួន ជាអ្នកខុស ទើបត្រូវគេជេរ និង មើល ងាយក៏ ដោយ ប៉ុន្តែកូនខ្មែរស្នេហាជាតិជាច្រើន ដែលមាន Account ក្នុងយូធ្យូបនោះ បាននិយាយ តបតទៅ កាន់ជនបរទេសដែលរិះគន់នោះ បណ្តាលឲ្យកើតមានសង្គ្រាមពាក្យ សម្តីស្ទើរផ្ទុះ គេហទំព័រយូធ្យូប ទៅហើយ។

នៅរយៈប៉ុន្មាន ឆ្នាំចុងក្រោយនេះ មិនត្រឹមតែចម្រៀងទាំងទំនុកភ្លេង និង អត្ថន័យត្រូវបាន អ្នកនិពន្ធ ខ្មែរចម្លង ពីបរទេសប៉ុណ្ណោះទេ តែសូម្បីតែសាច់រឿងក្នុងវីដេអូចម្រៀង ក៏ត្រូវប្រិយមិត្ត ជាច្រើន អះអាងថា ចម្លងពីគេដែរ ជាពិសេសគឺពី ថៃ ចិន ហើយនិង វៀតណាម ថែមទៀត។

គួរបញ្ជាក់ថាចាប់ពីចុងឆ្នាំ ២០១៣ មក មានការរិះគន់ខ្លាំងឡើងៗលើបទចម្រៀងចម្លងពីគេ រហូត ដល់ម្ចាស់ផលិតកម្មចម្រៀងធំៗមួយចំនួន ខ្លះបានសន្យាថា នឹងព្យាយាមផលិតបទថ្មីឲ្យ ច្រើន ហើយ ខ្លះទៀតបានបញ្ចេញបទចម្រៀងដោយអះអាងថាជាបទថ្មី មិនចម្លងគេ ប៉ុន្តែ យុទ្ធនា ការចម្លងបទ ចម្រៀងពីគេមិនបានផ្អាកនោះទេ ព្រោះគ្រាន់តែថែមបទបង្កើតថ្មីប៉ុណ្ណោះ ហើយបើផ្អាកចម្លងវិញ ប្រាកដជាគ្មានចម្រៀងថតដាក់ឌីសលក់លើទីផ្សារឡើយ៕



ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star singer khmer star ly evathina