CamNews

ព័ត៌មានជាតិ 

ប្ដីយកប្រេងម៉ាស៊ីន ចាក់លើប្រពន្ធ បម្រុងដុតសម្លាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំងៈ កាល ពីព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៥ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចន គរបាល ស្រុកកំពង់ត្រឡាចឃាត់ខ្លួន ក្រោយពីជនសង្ស័យរូប នេះបានវាយធ្វើបាបប្រពន្ធ និងយកប្រេង ម៉ាស៊ីន ចាក់ស្រោចលើខ្លួនបម្រុងដុតសម្លាប់។ ហេតុការណ៍នេះបានកើតឡើងក្នុងភូមិទឹកល្អក់ ឃុំសែប ស្រុក កំពង់ ត្រឡាច ខេត្ដកំពង់ឆ្នាំង ។

លោក ហ៊ុល វាសនា អធិការនគរបាល ស្រុកកំពង់ត្រឡាចបានឱ្យដឹងថា នៅមុនពេលកើតហេតុជន សង្ស័យ ឈ្មោះសាត ចាន់  អាយុ២៣ឆ្នាំ រស់នៅក្នុងភូមិទឹកល្អក់ ឃុំសែប ស្រុក កំពង់ត្រឡាច ខេត្ដ កំពង់ឆ្នាំង មានមុខ របរជាអ្នកចាំចម្ការដំឡូងឱ្យគេជាប្ដី បានឈ្លោះប្រកែក យ៉ាងខ្លាំងជាមួយប្រពន្ធ របស់ខ្លួន ហើយ បានប្រើអំពើហិង្សាទៅលើប្រពន្ធ និងបាន ស្ទុះទៅយកប្រេងម៉ាស៊ីន ទៅចាក់ស្រោច លើប្រពន្ធក្នុងបំណងដុតសម្លាប់ទៀត ផងតែនៅពេលនោះក៏មានអ្នកជិតខាង ជួយទាន់ ។

ក្រោយពេលកើតហេតុស្ដ្រី រងគ្រោះដែលត្រូវជាប្រពន្ធបានមក ប្ដឹងសមត្ថកិច្ចឱ្យជួយធ្វើអន្ដរាគមន៍ ក្នុង ករណីប្ដីប្រើហិង្សាលើខ្លួន ។ ក្នុងពេល សមត្ថកិច្ចចុះទៅដល់បានឃាត់ខ្លួនជនសង្ស័យរូបនោះ ហើយ បានឆែកឆេររក ឃើញអាវុធកែច្នៃខុសច្បាប់ដែលជន សង្ស័យលាក់ទុកក្នុងផ្ទះទៀតផង ។

បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅស្នងការដ្ឋាន នគរបាលខេត្ដកំពង់ឆ្នាំង ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh