បើទោះជាមានវត្តមានតាំងតែពីយូរមកហើយ ប៉ុន្ដែ ភពរណបមួយរបស់ផែនដី ឬអាចហៅបាន
ថា ព្រះចន្ទទីពីរ ទើបតែត្រូវបានគេរកឃើញ ខណៈវាកំពុងហោះហើរក្បែរផែនដី។
ព្រះចន្ទបាន និងកំពុងវិលជុំវិញផែនដី អស់រយៈពេលជាង ៤ពាន់លានឆ្នាំមកហើយ ប៉ុន្ដែ ដៃគូ
របស់ព្រះចន្ទ ទើបតែហោះមកក្បែរផែនដី ប្រមាណជា ៧៧៥ឆ្នាំកន្លងមក ហើយវានឹងបន្តស្ថិត
នៅក្បែរផែនដី ប្រហែលជាង ១សតវត្សទៀត។
ព្រះចន្ទទីពីរនេះ ត្រូវបានគេហៅថា 2014 OL339 ។ ព្រះចន្ទនេះ មានទទឹង ១៥០ម៉ែត្រ ហើយវា
ត្រូវចំណាយពេលប្រហែល ១ឆ្នាំ (៣៦៤,៩២ថ្ងៃ) ដើម្បីហោះបាន ១ជុំព្រះអាទិត្យ។ 2014 OL339
កំពុងតែហោះជិតផែនដី ដូច្នេះ វាក៏ត្រូវបានគេចាត់ទុកដូចជាព្រះចន្ទទីពីររបស់ផែនដី។
ទំព័រ New Scientist បានឱ្យដឹងថា 2014 OL339 បានហោះក្បែរផែនដីរបស់មនុស្ស ប្រមាណជា
៧៧៥ឆ្នាំមកហើយ ជាងនេះ វាក៏នឹងបន្តហោះក្បែរផែនដី ចំនួន ១៦៥ឆ្នាំទៅមុខទៀត។ ភពព្រះ
ចន្ទ 2014 OL339 ត្រូវបានរកឃើញ គឺមានការរួមចំណែកដ៏ធំ របស់តារាវិទ្យូ Farid Char មកពី
សកលវិទ្យាល័យ Antofagasta របស់ប្រទេសប្រេហ្សីល៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail