កាលបរិច្ឆេទនៃការលក់សំបុត្រមិនទាន់បានកំណត់នូវឡើយចំពោះការប្រកួតកីឡាអូឡាំពិច
ឆ្នាំ ២០១២ នៅទីក្រុងឡុងប្រទេសអង់គ្លេស ប៉ុន្តែវានឹងត្រូវបានកំណត់ក្រោយការប្រកួតបាល់
ទាត់នាថ្ងៃទី ២៤ ខែ មេសា នេះ បើតាមការរៀបរាប់របស់លោក Paul Deighton ។
ចំនួនសំបុត្រអាចលើលពី ៤ លានសំបុត្រ បើយោងតាការលក់នៅក្នុងសប្តាហ៍ខាងមុខនេះប៉ុន្តែ ចំនួនសំបុត្រចែកចាយពិតប្រាកដគឺមិនទាន់ដឹងនូវឡើយ។
ក្នុងនាមជាគណៈកម្មការសំរបសំរួលគណៈកម្មាធិការកីឡាអូឡាំពិចអន្តរជាតិអស់រយៈពេលជាង
១០លើក និងជាអ្នកត្រួតពិន្យិតមុនពេលចាប់ផ្តើមការប្រកួតថ្ងៃទី ២៧ ខែកក្កដា លោក Deighton
បាននិយាយថា “ហេតុផលដែលខ្ញុំមិនអាចប្រាប់ពីចំនួនសំបុត្រដែលនឹងពិតប្រាកដបានព្រោះជា
រៀងរាល់ថ្ងៃយើងកំពុងកំណត់ចំនួនសំបុត្រដែលអាចនឹងលក់បានបន្តទៀត”។ យើងបានប៉ាន់
ស្មានអំពីចំនួនកៅអីឃើញថាវានឹងអាចមានទំនេរជាច្រើនទៀត។
ការបរិច្ឆេទមិនទាន់បានកំណត់ពីព្រោះអ្វីដែលយើងចង់ធ្វើគឺដើម្បីអោយការប្រកួតបាល់ទាត់បាន
បញ្ចប់រួចរាល់សិន។ ដែលវាអាចជួយអោយដឹងថាណាមួយដែលគេនឹងទៅទស្សនា បើគេទៅទិញ
សំបុត្របាល់ទាត់ នោះយើងនឹងជំរុញការលក់សំបុត្រនេះវិញបន្ទាប់ពីថ្ងៃទី ២៤ ខែ មេសា។
ដោយ៖ រិទ្ធិ