ស្វីស៖ អ្នកគ្រូពេទ្យ ដែលជាអ្នកថែទាំអ្នកជម្ងឺ នៅក្នុងមន្ទីពេទ្យមួយ ត្រូវបានគេរិះគន់ និង
ស្ថិតនៅក្រោមការស៊ើបអង្កេត ពីក្រុមប៉ូលីសផងដែរ។
អ្វីដែលធ្វើអោយក្រុមប៉ូលីស ចង់ធ្វើការស្រាវជ្រាវនោះ គឺដោយសារតែ ស្រ្ដីរូបនោះ បានស្លៀក
ពាក់ជាឯកសណ្ឋានគ្រូពេទ្យ រួចថតរូបជាមួយ អ្នកជម្ងឺដេកស្លាប់ម្នាក់ រួចបង្ហោះទៅក្នុងគេហទំ
ព័រFacebook ហើយនាងបានសរសេរថា តើស្រ្ដីដែលជាអ្នកជម្ងឺនោះ នៅមានជីវិត ឬក៏ស្លាប់?
ម៉្យាងទៀត នាងបានសរសេរបន្ថែមថា នាងគឺជាព្រលឹងរបស់ចោរ (soul thief)។
អ្នកគ្រូពេទ្យ និងអ្នកស្លាប់ ដែលបង្ហោះចូលក្នុង Facebook
ក្រៅពីសម្លៀកបំពាក់ បែបគ្រូពេទ្យ នាងនៅមានសម្លៀក សម្លៀកបំពាក់បែបស៊ិចស៊ី ដែល
មើលទៅ មិនសមជាគ្រូពេទ្យផងសោះ។ទោះបីជាយ៉ាងណាក៏ដោយ គេពុំបានដឹងពី អត្ដ
សញ្ញាណរបស់អ្នកគ្រូពេទ្យ និងស្រ្ដីដែលដេកស្លាប់នោះឡើយ តែគេគ្រាន់តែដឹងថា រឿង
រ៉ាវនេះ ត្រូវបានកើតឡើងនៅឯខេត្ដ Gallen ចម្ងាយ ៨៥គីឡូម៉ែត្រពីទីក្រុង Zurich ៕
ដោយ៖ វុធី
ប្រភព៖ dailymail