CamNews

កីឡាអន្តរជាតិ 

Liverpool ជាអ្នកលើកពានរង្វាន់ Carling Cup

នៅរាត្រីថ្ងៃអាទិត្យទី 26 ខែកុម្ភៈ ឆ្នាំ 2012 ក្រុម Liverpool បានយកឈ្នះ ក្រុម Cardiff​​
ដោយការ ប៉េណាល់ទី (Penalty)។

ក្នុងការប្រកួតដ៏ស្វិតស្វាញនៅវគ្គទី1 កីឡាករ J.Mason របស់ក្រុម Cardiff រកបានមួយ
គ្រាប់នៅនាទី ទី 19 រហូតដល់ចប់វគ្គទី1 ត្រូវបានបញ្ចប់ គឺ Cardiff បាននាំមុខ Liverpool
1 ទល់នឹង 0។ វគ្គទី2 បានចាប់ផ្តើមបាន 15នាទី ក៏ត្រូវបានកីឡាករ M Skrtel របស់ក្រុម
Liverpool រកគ្រាប់បាល់អោយបាន 1គ្រាប់វិញ នៅនាទី ទី60 ដោយទទួលបានលទ្ធផល
1 ទល់នឹង 1 រហូតបញ្ចប់វគ្គទី2។

ដោយសារការប្រកួតស្មើគ្នា គណកម្មាធិការបានរៀបបន្ថែមម៉ោង 15នាទី ចំនួន 2 ដង។
នៅនាទី ទី108 កីឡាករ D Kuytរបស់ Liverpool បានស៊ុតបញ្ចូលទីបាន 1គ្រាប់ ដែលបាន
ធ្វើអោយ Liverpool នាំមុខនូវពិន្ទុ 2ទល់នឹង 1។ រហូតដល់នាទី ទី 118 កីឡាករ B Turner
របស់ Cardiff រកបាន 1 គ្រាប់វិញ ដែលចុងបញ្ចប់នៃការបន្ថែមម៉ោងគឺ 2 ទល់នឹង 2។

ការប្រកួតដ៏ស្វិតស្វាញអស់រយៈពេល 120 នាទីបានកន្លងផុតទៅ គណកម្មាធិការក៏រៀប
ការ​ធ្វើប៉េណាល់ទី (Penalty)ដើម្បីកាតសេចក្តីយក​ឈ្នះចាញ់។បន្ទាប់ពីការទាត់បាល់
ប៉េណាល់ទី (Penalty) មកគឺ Liverpool បានយកឈ្នះCardiff នូវពិន្ទុ 3 ទល់នឹង 2។

បញ្ជាក់នេះជាលើកទី 8 ហើយដែល Liverpool ជាម្ចាស់ពានរង្វាន់ Carling Cup។

ការជួបគ្នារវាង Cardiff ជាមួយនឹង Liverpool នៅឯពហុកីឡាដ្ឋាន Wembley

ការស៊ុតបាល់ប៉េណាល់ទី (Penalty) របស់ក្រុម Cardiff

ការអបអរសាទរជាមួយភាពជោគជ័យរបស់ក្រុម Liverpool

ទិដ្ឋភាពពេលលើកពានរង្វាន់ Carling Cup លើកទី8 របស់ក្រុម Liverpool


ដោយ៖ រ័ត្ន