CamNews

តារា 

HyunA ស្រក់ទឹកភ្នែក ពេលរំលឹកដល់ 4minute

អតីតសមាជិកក្រុម 4minute នាង HyunA ទើបនឹងបានចូលរួមកម្មវិធីសម្ភាសន៍មួយរបស់បុស្តិ៍ QTV
ដែលនាងបានសារភាពអំពីរឿងមួយចំនួនកាលដែលនាងនៅជាសមាជិកក្រុម​ 4minute ដែលនាង
បានបង្ហួរទឹកភ្នែកដែលធ្វើអោយប្រិយមិត្តគ្រប់រូបយំអស់ពីបេះដូង។

HyunA បានប្រាប់ថា នាងធ្លាប់បានឆ្លងការឧបសគ្គជាច្រើននៅពេលដែលនាងនៅក្នុងក្រុម ហើយ
គ្រប់គ្នានៅក្នុងក្រុមគឺសុទ្ធសឹងតែជាមនុស្សល្អដែលយកចិត្តទុកដាកគ្នាទៅវិញទៅមកជាខ្លាំងទោះ
បីជាធ្លាប់រងគ្រោះព្រោះពាក្យមិនពិតជាច្រើនក៏ដោយ។ នាងបានបន្តរការរៀបរាប់រឿងរ៉ាវរបស់នាង
និងក្រុមកាលពីអតីត ហើយទឹកភ្នែករបស់នាងបានចាប់ផ្ដើមស្រក់ នាងមើលទៅហាក់ដូចជាអៀន
ខ្មាស់ទើបនាងបានយកវ៉ែនតាខ្មៅមកពាក់ដើម្បីបាំងភ្នែក។

នាងបានបន្តរទៀតទាំងទឹកភ្នែកថា នាងសង្ឃឹមថាក្រុមចម្រៀងនារី ៥ នាក់នេះនឹងអាចបន្តរទៅបាន
ដោយរលូនមិនមានបញ្ហានោះទេ ប៉ុន្តែអ្វីៗបានផ្លាស់ប្ដូរដោយសមាជិកម្នាក់ៗចាប់ផ្ដើមមានបញ្ហាជា
បន្តរបន្ទាប់ បណ្ដាលអោយមានការបែកបាក់មកដល់សព្វថ្ងៃនេះ ប៉ុន្តែនាងពិតជាចង់អោយនារី ៥
នាក់នោះរួបរួមគ្នាវិញខ្លាំងណាស់៕


ដោយ៖ ម៉ូកា
ប្រភពពី៖ Soompi 

 


Tags: HyunA 4minute kpop