CamNews

តារា 

ឱក សុគន្ធកញ្ញា មិន​ចាយ​លុយ​ខ្ជះខ្ជាយ ធ្វើ​ខួបកំណើត​ធំ ដូច​តារា​ដទៃ

ភ្នំពេញ៖ កញ្ញា ឱក សុគន្ធកញ្ញា ជាតារាចម្រៀង កំពុងតែឈានមុខគេ ក្នុងវិស័យសិល្បៈ ព្រោះ
ទស្សនិកជនដឹងថា នាងល្អទាំងព្រម គឺទាំងក្បាច់រាំ និងទឹកដមសំឡេង ។ ឱក សុគន្ធកញ្ញា ពិត
ជាមានសំណាងជាងគេ ក្នុងចំណោមតារាស្រីរួមជំនាន់ ខណៈកាលនាង ចូលសិល្បៈដំបូងៗ មាន
ដូចជា នាង លី អ៊ីវ៉ាធីណា ជិន សេរីយ៉ា យក់ ឋិតរដ្ឋា ប៉ុន្តែបច្ចុប្បន្ន នាងបានគ្រងដំណែងជា កំពូល
តារាចម្រៀង បានបីឆ្នាំជាប់ៗគ្នា នឹងកើបលុយយ៉ាង សប្បាយរីករាយបំផុត ។ ក្នុងមួយឆ្នាំបើ សរុប
ទាំងថ្លៃថត ពាណិជ្ជកម្ម ទាំងការច្រៀងក្នុង និងក្រៅប្រទេស នាងទទួលបានមិន ក្រោមកន្លះលាន
ដុល្លារទេ ។

ផ្ទុយពីនេះ ឱក សុគន្ធកញ្ញា នាងហាក់អភ័ព្វជាងគេទៅវិញ ព្រោះតាំងពីនាងឡើង កូដខ្លាំងដល់
កំពូលមក នាងលែងបានប្រារព្ធ កម្មវិធីខួបកំណើត ជាមួយអ្នកម្ដាយ នឹងបងប្អូនទៀតហើយ
ដែលផ្ទុយពី តារាចម្រៀងផ្សេងៗ មានមនុស្សសំខាន់ៗនៅក្បែរ ក្នុងថ្ងៃដ៏ពិសេសនេះ ។ កាលពី
ថ្ងៃ១៤ កញ្ញា ២០១០ ជាថ្ងៃកំណើតរបស់ ឱក សុគន្ធកញ្ញា តែបែរជាទៅច្រៀងរាំនៅអូស្រ្តាលី ។
រីឯនៅឆ្នាំ២០១១ ច្រៀងនៅបារាំង នៅក្នុងឆ្នាំ២០១២ នាងច្រៀងនៅកាណាដា។ ចំណែកក្នុងឆ្នាំ
២០១៣ នាងកំពុងតែច្រៀងរាំ នៅសហរដ្ឋអាមេរិក ។ នេះជារយៈពេល បួនឆ្នាំជាប់គ្នាហើយ ដែល
នាងអាក់ខាន មិនបានធ្វើខួបកំណើត នៅក្នុងស្រុកដូចគេឯង ។

តែទោះបីជានាងមិនបាននៅ ក្នុងស្រុកពេលខួបកំណើតក្ដី ក៏នាងត្រូវបានអ្នកគាំទ្រ ដែលតែងតែ
ទុក នាងជានិមិត្តរូបក្នុងដួងចិត្ត បាននាំគ្នាឲធ្វើអោយអោយ ហើយមុននឹងនាងរៀបបង្វេច ចាក
ចេញទៅរកលុយ នៅក្រៅប្រទេស ក្នុងរដូវវស្សា ។ ពួកគេតែងតែ ព្យាយាមធ្វើអោយ សុគន្ធ ក-
ញ្ញាសប្បាយចិត្ត នឹងលើកកំលាំងចិត្ត នាងគ្រប់ពេលវេលា ទោះជាពេលខ្លះ សុគន្ធកញ្ញា មិនអើពើ
ជាមួយ អ្នកគាំទ្រនាងក៏ដោយ ក៏ពួកគេនៅតែស្រឡាញ់ គាំទ្រនាងយ៉ាងងុបងល់បំផុត ។

ប្រភពពីអ្នកគាំទ្រ ឱក សុគន្ធកញ្ញា ម្នាក់សុំមិនបញ្ចេញឈ្មោះ បាននិយាយ ប្រាប់ LookingTODAY
ថា “ជាធម្មតាទៅហើយបងញ៉ា តាំងពីល្បីខ្លាំងមក គាត់មិនដែលបានធ្វើ ខួបកំណើតក្នុងស្រុកទេ
ព្រោះគាត់ទៅច្រៀង នៅក្រៅរហូតហ្នឹង..! តែយើងព្យាយាមធ្វើឲ្យគាត់ ភ្ញាក់ផ្អើល ដោយបានរៀប
ចំ កម្មវិធីពិសេសតូចមួយ នៅក្នុងកម្មវិធី វិមានសុបិន ដែលជាកម្មវិធីចុងក្រោយ មុននឹងគាត់ចាក
ចេញ ទៅក្រៅប្រទេស ។ យើងនៅតែស្រឡាញ់បង ញ៉ា ទោះពេលខ្លះ គាត់ហាក់មិនសូវអើពើ នឹង
យើងក៏ដោយ ព្រោះគាត់មាន ការរវល់ច្រើន” ។

ទោះជាមិនបានធ្វើកម្មវិធី ឲ្យហ៊ឹកហ៊ាក់ដូចគេ តែ ឱក សុគន្ធកញ្ញា ក៏មិនសូវខ្វាយខ្វល់ចិត្ត ព្រោះ
នាងជា តារាមិនសូវចូលចិត្ត ចាយវាយខ្ជះខ្ជាយ ឥតប្រយោជន៍ មិនដូចតារាខ្លះគ្រាន់តែ ខួបកំណើត
អស់ រាប់ម៉ឺនដុល្លារ ដើម្បីសម្ញ៉ែញគ្នា ឥតប្រយោជន៍ រួចក៏ដើរច្រៀងត្រុកៗ ដើម្បីរកលុយវិញ ធ្វើឯង
អស្ចារ្យណាស់៕

 


ដោយ ៖ LookingTODAY
ផ្តល់សិទ្ធិដោយ ៖ ដើមអំពិល 


Tags: khmer star star singer freshie cambodia entertainment Aok sokunkanha