កម្មវិធីកីឡាអូឡាំពិក ទីក្រុងឡុងដ៏ ឆ្នាំ ២០១២ នឹងមកដល់ក្នុងអំឡុងពេលប៉ុន្មានថ្ងៃខាងមុខនេះដែល
នឹងមានប្រទេសជាច្រើនចួលរួម។
ជាមួយគ្នានេះផងដែរចំពោះប្រទេសកូរ៉េ គេសង្កេតឃើញមានការលើកកំពស់កីឡាជាខ្លាំង ដោយ
ក្រុមតារាចម្រផងនារី Girls' Generation បាននាំគ្នាស្លៀកពាក់ឈុតសម្លៀកបំពាក់ក្រុមអូឡាំពិកកូរ៉េ
ដែលនឹងត្រូវដាក់ទៅកម្មវិធីអូឡាំពិក នៅទីក្រុង ឡុងដ៏។
ក្រុមតារាចម្រៀង Girls' Generation បានចេញផ្សាយរូបភាពបង្ហាញពីសម្លៀកបំពាក់សម្រាប់ក្រុម
កីឡាកូរ៉េទៅកម្មវិធីអូឡាំពិក នេះនៅក្នុងទស្សនាវត្តី High Cut ប្រចាំខែកក្កដានេះ៕
ដោយ៖ ម៉ូកា
ប្រភពពី៖ soompi