CamNews

តារា 

ចាប់ខ្លួនបុរសម្នាក់ ដែលនៅពីក្រោយពាក្យចចាមអារ៉ាម Eunhyuk (Super Junior) រៀបការជាមួយ IU

ថ្មីៗនេះទស្សនិកជន ធ្លាប់បានលឺពាក្យចចាមអារ៉ាមមួយថា តារាចំរៀងស្រីតូចច្រលឹង IU នឹង
រៀបការជាមួយនិង Eunhyuk ដែលជាសមាជិករបស់ក្រុម Super Junior ។ ហើយអ្វីដែលធ្វើ
អោយគេកាន់តែជឿទៀតនោះគឺ ថែមទាំងមានរូបថតស្និតស្នាលរបស់ IU និង Eunhyuk ទៀត
ទើបធ្វើអោយទស្សនិកជន និងសារព័ត៌មានជឿអស់មួយភាំង មុនពេលដែលអ្នកតំណាងរបស់
ភាគីទាំងសងខាង ចេញមកអះអាង ។



កាលពីម្សិលមិញនេះ ខាងផលិតកម្ម LOEN Entertainment បានប្រកាសថា គេបានស៊ើ់បអង្កេត
និងចាប់បាន អ្នកដែលនៅពីក្រោយខ្នង នៃពាក្យចចាមអារ៉ាមមួយនេះហើយ ។ នៅក្នុងបន្ទប់សួរ
ចំលើយ បុរសម្នាក់នោះបានសារភាព អំពីទង្វើរបស់ខ្លួនទាំងអស់ ។ ខាងផលិតកម្មនិងប៉ូលិសសុំ
មិនបញ្ចេញពីអត្តសញ្ញាណ្ណ របស់បុរសម្នាក់នេះឡើយ ។



ផលិតកម្ម LOEN បាននឹងកំពុងរៀបចំរឿងនេះអោយបានត្រឹមត្រូវ ដើម្បីព្រមានដល់អ្នកផ្សេង
ទៀត ហើយកុំអោយមានរឿងដូចគ្នានេះកើតឡើងសារជាថ្មី ។ ជាមួយគ្នានោះផងដែរ IU ក៏ធ្លាប់
បាននិយាយថា ប្រសិនបើនាងរៀបការ នោះនាងនឹងធ្វើការប្រកាសជាសាធារណៈ ព្រោះវាគ្មាន
អ្វីត្រូវលាក់បាំងឡើយ ដូចនេះប្រសិនបើទស្សនិកជន មិនបានព័ត៌មានដែលមិនមែន ចេញពីមាត់
របស់នាងទេសួមកុំជឿអោយសោះ ៕

 


ដោយ ៖ លីលី
ប្រភព ៖ k14 


Tags: kpop star group band idol iu super junior eunhyuk