CamNews

តារា 

CL ពី 2NE1 បានបញេ្ចញ ឥរិយាបទ អៀនខ្មាស់ បន្ទាប់ពីត្រូវ ក្រុមអ្នកគាំទ្រ បង្អាប់ជាមួយ លោក Kang Dong Won

ព័ត៌មានកំសាន្ត ៖ កាលពីពេលថ្មីៗនេះ លោក Kang Dong Won មានការចូលរួមមួយ នៃ​ផលិតកម្ម YG Entertainment ដោយសារគាត់ទើបតែត្រូវបាន ក្លាយទៅជាសមាជិកថ្មី នៅក្នុងផលិតកម្មនេះ ។  ហើយ គាត់ថែមទាំងបានចែករំលែក រូបភាពស្និទ្ធស្នាលមួយចំនួន ជាមួយ តារាចម្រៀងស្រីដែលនៅក្នុងផលិតកម្មតែមួយ គឺ CL មកពីក្រុម 2NE1 ។​

កាលពីថ្ងៃទី ៣១ ខែមីនា CL បានបង្ហោះរូបជា សាធារណៈ អំពីការជួបគ្នា ដោយចៃដន្យរបស់ពួកគេ ដូចដែល CL បានបង្ហោះនៅលើ គណនី Instagram ផ្ទាល់របស់នាងយ៉ាងចឹង ។ លោក Kang Dong Won ហាក់បីដូចជា មានអារម្មណ៍ថា ដូចជាមិនអើពើ ជាមួយនឹងការ អៀនខ្មាស់របស់ CL នោះទេ គាត់គ្រាន់តែដឹងថា គាត់មានអារម្មណ៍សប្បាយរីករាយនៅពេលដែលបាន ថតរូបជាមួយ និង​ CL ទោះជា CL បានដៃខ្ទប់ មុខរបស់នាងដោយសារការ អៀនខ្មាស់ក៍ដោយចុះ ។



ជាងនេះទៅទៀត ការបង្ហោះរូបភាពទាំងអស់នេះ បានប្រមូលផ្តុំការចាប់អារម្មណ៍ជាច្រើន ជាអ្នក follow របស់ CL នៅលើគណនី Instagram របស់នាង ហើយមានអ្នកបញ្ចេញមតិយោបល់ល្អៗជាច្រើន ចំពោះរបស់រូបភាពរបស់ CL ជាមួយនិង លោក Kang Dong Won​ ដែលមើលទៅហាក់បីដូចជាមានភាព ជិតស្និទ្ធិខ្លាំងណាស់ ។ ខណៈពេលនោះ ហើយដែលធ្វើឲ្យក្រុមអ្នកគាំទ្រ មានប្រតិកម្ម នឹងបានធ្វើការវាយ តម្លៃជាមួយ និង រូបថតទាំងអស់នោះ ក្រោយពេលដែលតារាចម្រៀងស្រី បានបង្ហោះរូប ជាមួយនឹង លោក  Kang Dong Won ៕ 




ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: kpop south korea seoul Kang Dong WonCL 2NE1