ភ្នំពេញ៖ អ្នកទោស ២នាក់ ក្នុងចំណោមអ្នកទោសទាំង ២៣នាក់ ដែលបានជាប់ពន្ធនាគារត្រពាំងផ្លុង (ម៣) ខេត្តកំពង់ចាម ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្កាប់ឲ្យដោះលែង នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ។
យោងតាមដីកាបង្កាប់ឲ្យដោះលែង របស់តុលាការបានសរសេរថា អ្នកទោសទី១ ដែលត្រូវបានដោះលែង ឈ្មោះ ប៊ូ សារិទ្ធ ហៅ ទី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២ឈ្មោះ យោន ជា ហៅ ចាន់ អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះជួល ផ្លូវវ៉េងស្រេង ភូមិលូ៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
សូមជំរាបថា កាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភៈនេះ សហជីពទាំង ៩ ដែលរួមមានលោក អាត់ ធន់ លោក ម៉ម សូណង់ដូ និងប្រធានសហជីពនានា ព្រមទាំងសកម្មជនបឹងកក់ និងបុរីកីឡា ជាង ១០០នាក់ បាននាំគ្នាទៅអុជធូបនៅព្រះអង្គដង្កើ មុននឹងពួកគេចាកចេញទៅសួរសុខទុក្ខ អ្នកទោសទាំង ២៣រូប ដែលជាប់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តកំពង់ចាម៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល