CamNews

ព័ត៌មានជាតិ 

ការប្រឡងចូលធ្វើមន្រ្តី ទីស្តីការគណៈរដ្ឋមន្រ្តី នឹងចាប់ផ្តើមនៅចុងខែនេះ

(ភ្នំពេញ)៖ កាលបរិច្ឆេទប្រឡងចូលធ្វើមន្រ្តី នៅទីស្តីការគណៈរដ្ឋមន្រ្តី នឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ខាងមុខនេះ នៅសាលាភូមិន្ទរដ្ឋបាល។ បញ្ជីឈ្មោះបេក្ខជនទាំងអស់ ដែលត្រូវប្រឡងនឹងបិទ នៅនាយកដ្ឋានបុគ្គលិក នៃទីស្តីការគណៈរដ្ឋមន្រ្តី និងនៅសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នេះបើតាមសេចក្តីប្រកាស របស់ទីស្តីការគណៈរដ្ឋមន្រ្តី ដែលអង្គភាព FRESH NEWS ទទួលបាន នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៤នេះ ។ មានវិញ្ញាសារពីរ ចំពោះការប្រឡងនេះ ក្នុងនោះមានចំណេះដឹងទូទៅ និង ភាសាអង់គ្លេស៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh