CamNews

ព័ត៌មានជាតិ 

Lexus RX330 ត្រូវភ្លើងឆេះសល់តែគ្រោងដែក ក្រោយបុករនាំងដែកបាក់អស់១៣ផ្ទាំង (Video inside)

(ភ្នំពេញ)៖ អំណាចភ្លើងបានឆេះបំផ្លាញរថយន្ត Lexus RX330 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AF-8896 មួយគ្រឿងខ្ទេចគ្មានសល់ ពោលនៅតែគ្រោងដែកប៉ុណ្ណោះ ក្រោយពីរថយន្តមួយគ្រឿងនេះ បានបើកទៅបុករនាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រប៉ាត់រប៉ាយ ពេញផ្លូវអស់ចំនួន១៣ផ្ទាំង រួចហើយម្ចាស់រថយន្តបើកទាំងអូសរនាំងដែកនៅក្រោមរថយន្ត រហូតបានចំងាយប្រមាណ២០០ម៉ែត្រ ក៏ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅតែម្តង។

ករណីដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោរយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជាអ្នកដំណើរយ៉ាងច្រើននោះ បានកើតឡើងនៅតាម មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់មុខសាលាបង្រៀនបើកបរ២៣តុលា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៦ ​ខែធ្នូ​ ឆ្នាំ​២០១៥ ។

បន្ទាប់ពីបុករនាំងដែកហើយម្ចាស់រថយន្ត បានព្យាយាមបើករត់ទៅមុខទាំងមានជាប់រនាំងដែក នៅក្រោមរថយន្តមកជាមួយផង ប៉ុន្តែបើកបានជាង២០០ម៉ែត្រ​ ពោលត្រង់មុខសាលាបង្រៀនបើកបរ២៣តុលា ​ស្រាប់តែរថយន្តបានផ្ទុះឆេះចេញអណ្តាតភ្លើងយ៉ាងក្រហមឆ្អិនឆ្អៅ​ តែសំំណាងល្អម្ចាស់រថយន្តបានបើកទ្វារត់ចេញទាន់ មិនបណ្តាលឲ្យរងរបួសនោះទេ។

ភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យបានទៅជួយបាញ់ពន្លត់ តែដោយសារអំណាចនៃភ្លើងខ្លាំងពេក បានធ្វើឲ្យរថយន្តឆេះគ្មានសល់។

ក្រោយភ្លើងរលត់ទាំងស្រុង រថយន្តដែលឆេះត្រូវបាន សមត្ថកិច្ចស្ទួចយកទៅទុកនៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបរឲ្យទទួលសងសំណង នៃការខូចខាតទ្រព្យសម្បត្តិ​រដ្ឋខាងលើនេះ៕

 


Lexus RX330 ពាក់ស្លាកលេខ ភ្នំពេញ 2AF-8896 ផ្ទុះឆេះសល់តែគ្រោងដែក ក្រោយបុករនាំងដែកបាក់អស់១៣ផ្ទាំង(ភ្នំពេញ)៖ អំណាចភ្លើងបានឆេះបំផ្លាញរថយន្ត Lexus RX330 ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2AF-8896 មួយគ្រឿងខ្ទេចគ្មានសល់ ពោលនៅតែគ្រោងដែកប៉ុណ្ណោះ ក្រោយពីរថយន្តមួយគ្រឿងនេះ បានបើកទៅបុករនាំងដែកចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់រប៉ាត់រប៉ាយ ពេញផ្លូវអស់ចំនួន១៣ផ្ទាំង រួចហើយម្ចាស់រថយន្តបើកទាំងអូសរនាំងដែកនៅក្រោមរថយន្ត រហូតបានចំងាយប្រមាណ២០០ម៉ែត្រ ក៏ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ករណីដែលធ្វើឲ្យមានការភ្ញាក់ផ្អើល និងភ័យស្លន់ស្លោរយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជាអ្នកដំណើរយ៉ាងច្រើននោះ បានកើតឡើងនៅតាម មហាវិថីសហព័ន្ធរុស្ស៊ី ត្រង់មុខសាលាបង្រៀនបើកបរ២៣តុលា សង្កាត់កកាប ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៥ ។ចុចអានបន្ត៖http://www.freshnewsasia.com/index.php/en/14803-2015-12-27-00-43-51.html

Posted by Fresh News on Saturday, 26 December 2015

ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh