CamNews

ព័ត៌មានជាតិ 

រថយន្តទំនើប ម៉ាក Chrysler បើកចូលចាក់សាំង ឆេះ បង្កការភ្ញាក់ផ្អើល

បន្ទាយមានជ័យ៖ តាមប្រភពព័ត៌មានពីសមត្ថកិច្ចខេត្ត បន្ទាយមានជ័យបានឲ្យដឹងថា នៅរសៀលថ្ងៃទី ១១ ខែមិថុនា ឆ្នាំ២០១៥នេះ មានករណីអគ្គិភ័យ ឆេះរថយន្តទំនើប មួយគ្រឿង ម៉ាក Chrysler ពាក់ស្លាកលេខ ភ្នំពេញ 2O-1112 ដែលជិះដោយក្មេងស្ទាវ២នាក់ នៅចំណុចដើមពោធិ៍ ៣ដើម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធមូលហេតុនៃការឆេះនេះ មិនទាន់មានព័ត៌មាន លម្អិតនៅឡើយទេ ដោយអ្នក ខ្លះ និយាយថា បណ្តាលមកពីក្មេងស្ទាវ ដែលជិះក្នុងរថយន្តនោះលេងដែកកេះ ខណៈអ្នកខ្លះទៀតអះអាង ឆេះ នៅពេលចូលចាក់សាំង ។ ប៉ុន្តែយ៉ាងណា ក៏ដោយសមត្ថកិច្ច បានជួយអន្តរាគមន៍ បាញ់ពន្លត់ទាន់ពេល ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh