CamNews

ភាពយន្ត 

Wish You Were Here បាត់ខ្លួននៅស្រុកខ្មែរ

-ដឹកនាំសម្ដែងដោយ៖ Kieran Darcy-Smith
-ផលិតដោយ៖ Aquarius FilmsBlue-Tongue Films
-ជាភាពយន្តរបស់ អូស្រ្តាលី
-ភាសា៖ អង់គ្លេស
-ចាប់បញ្ចាំង៖ ២៦ មេសា ២០១២
-ទីតាំងថត៖ កំពតកម្ពុជា, អូស្រ្តាលី

ក្នុងឈុតឆាកជាច្រើនដែលបានថតនៅទីក្រុងភ្នំពេញ និងខែត្រកំពតវាជារឿងរ៉ាវរបស់មនុស្ស ៤
នាក់ដែលបានមកលេងប្រទេសកម្ពុជាតែក្រោយពេលអស់ទិដ្ឋការមានតែ ៣ នាក់បុណ្ណោះដែល
បានត្រលប់ទៅវិញ ដោយមានម្នាក់ក្នុងចំណោមទាំង ៤ បានបាត់ខ្លួនក្រោយពេលដែលបាន
ចំណាយពេល ១ យប់ចុងក្រោយផឹកស៊ីដោយពេញទៅដោយស្រានិងថ្នាំញៀន។

មិនមាននរណាបានដឹងច្បាស់ពីហេតុការណ៍នាយប់នោះឡើយ!

ភាពយន្តនេះគឺបានផលិតដោយ Aquarius Films ជាមួយនឹង Blue-Tongue Films របស់អូស្រ្តាលី
ដែលបានថតនៅក្នុងទឹកដីនៃប្រទេសកម្ពុជា និងអូស្រ្តាលី។ ភាពយន្តរឿង Wish You Were Here
នេះត្រូវបានគេជ្រើសរើសជារឿងដែលនឹងត្រូវចាក់បញ្ចាំងនៅ Sundance Films Festival ដែល
នឹងត្រូវប្រារព្ភឡើងនៅសហរដ្ឋ និងកាណាដានាចុងឆ្នាំនេះ។

មានឈុតឆាកជាច្រើនដែលបានថតក្នុងប្រទេសកម្ពុជាក្រលេកមើលវីដេអូខ្លីបន្តិចទៅដឹងហើយ៖

ដោយ៖ វឌ្ឍនា
ប្រភពពី៖ khmerbird 


Tags: films movie cambodia australia