CamNews

ប្លែកៗ 

បុរសម្នាក់ឈរនៅក្បែរផ្លូវ កាន់បដា "សុំក្រលៀន""

បុរសម្នាក់នៅអាមេរិក បានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងឡាយ នៅតាមដងផ្លូវ
មួយកន្លែង  ដោយឈរនៅក្នុងក្បែរផ្លូវ   និងមានកាន់បដាមួយដែលមានសរសេរថា "ត្រូវអ្នក
បរិច្ចាគក្រលៀន"។

បុរសខាងលើនេះត្រូវបានគេស្គាល់ថា  មានឈ្មោះ   Earl Martinez មានអាយុ ២៨ឆ្នាំ។ Earl
Martinez​ មានជម្ងឺតម្រងនោមតាំងតែពីកំណើត និងត្រូវព្យាបាលបួនម៉ោងក្នុងមួយថ្ងៃ  និងបី
ដងក្នុងមួយសប្ដាហ៍។  គាត់បានព្យាបាលបែបនេះ  អស់រយៈពេល  ១៨ខែមកហើយ។  Earl
Martinez ត្រូវរង់ចាំជាងមួយឆ្នាំទៀត ទើបអាចប្ដូរតម្រងនោមបាន។  Earl Martinez  ថ្លែងថា
"ខ្ញុំពិតជាមិនត្រូវការប្រាក់នោះទេ ខ្ញុំត្រូវការតែក្រលៀនមួយប៉ុណ្ណោះ"។


Earl Martinez   បានប្រាប់ថា  ខ្លួនបានបញ្ចេញភាពក្លាយហានទាំងអស់ដែលខ្លួនមាន  ដើម្បី
សម្រេចចិត្តស្វែងរកតម្រងនោមមួយ ពីសប្បុរសជនម្នាក់។ ដោយវិធីនេះ ជារៀងរាល់ថ្ងៃ Earl
Martinez ត្រូវកាន់បដាមួយដែលមានសរសេរថា  "Need Kidney Donor"   (ខ្ញុំត្រូវការអ្នកផ្ដល់
ក្រលៀន) ឈរ នៅក្បែរផ្លូវក្នុងតំបន់ Beaverton នៃរដ្ឋ Oregon  ដោយសង្ឃឹមថា  នឹងអាច
រកឃើញកំពូលសប្បុរសម្នាក់។

ដោយ ៖ សីហា
ប្រភព ៖ DT