CamNews

ភ្ញាក់ឡើងបាត់ក្រលៀន


បុរសជនជាតិចិនម្នាក់ឈ្មោះ Shu អាយុ២៨ឆ្នាំរស់នៅក្នុងខែត្រ Guangdongបានភ្ញាក់ឡើង
ពីសន្លប់អស់រយៈពេល៤ថ្ងៃដោយមានអាការៈរមាស់ត្រង់ស្នាមវះក្បែរក្បាលពោះខាងឆ្វេង។

ក្រលៀនខាងឆ្វេងរបស់គាត់ត្រូវបានគេវះយកចេញខណៈពេលដែលសន្លប់មិនដឹងខ្លួនរួម
ជាមួយលុយប្រមាណ២០០០០ yuan ដែលមានជាប់ក្នុងហោប៉ៅនេះបើតាមការរាយការណ៍
របស់សារព័ត៌មាន Nanfang Daily។

បុរស់ជាជនរងគ្រោះបានមកកាន់ខែត្រ Guagdong ដើម្បីរកការងារធ្វើ។ គាត់ចាំថាគាត់បាន
ដើរកជួលបន្ទប់ស្នាក់នៅមុនពេលកើតហេតុ ហើយគាត់បានប្រាប់ផងដែរថាគាត់បានភ្ញាក់
ឡើងក្នុងបន្ទប់សណ្ឋាគារជាមួយនឹងអារម្មណ៍ថារមាស់ត្រង់របួសស្នាមវះក្បែរក្បាលពោះ
បន្ទាប់មកគាត់ក៏បានជិះ តាក់ស៊ីទៅមន្ទីរពេទ្យ Machong គ្រូពេទ្យបានប្រាប់គាត់ថាស្នាម
វះនេះវានៅថ្មីៗទេ។ ហើយពេលនេះសុខភាពរបស់គាត់កំពុងតែមានបញ្ហាបន្តិចបន្តូចលើ
ការពិបាកក្នុងការនោម គាត់បានហៅគ្រួសាររបស់គាត់មកដើម្បីជួយមើលថែរ ហើយចំពោះ
បញ្ហានេះប៉ូលីសកំពុងតែតាមដានស៊ើបអង្កេត។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ yourhealth

Tags: chinakidneykidney stolen