រថយន្តហោះ AeroMobil 2.5 មានល្បឿនអតិបរមា 160km/h ពេលបើកបរក្នុងទម្រង់ជារថយន្ត
និងល្បឿនអតិបរមា 200km/h ពេលបើកបរក្នុងទម្រង់ជាយន្តហោះ។ អ្វីដែលភ្ញាក់ផ្អើលនោះ គឺ
រថយន្តហោះនេះ មិនត្រូវបានអភិវឌ្ឍដោយ អាមេរិច ឬអាឡឺម៉ង់នោះទេ គឺអភិវឌ្ឍនៅ ស្លូវ៉ាគី។
រថយន្តហោះដ៏ទំនើបនេះ បច្ចុប្បន្ន ត្រូវបានដាក់បង្ហាញនៅឯ ពិព័រណ៌អាកាសចរ AeroTech,
Montreal, Canada។ ជាមួយនឹងឈ្មោះថា AeroMobil 2.5, រថយន្តហោះនេះ អាចបើកបរបាន
ធម្មតានៅលើផ្លូវថ្នល់ ហើយក៏អាចបើកបរបានក្រោមទម្រង់ដូចជាយន្តហោះ ២កៅអីមួយ ដែល
អាចហោះហើរ និងចុះចតបាន គ្រប់ព្រលានយន្តហោះទាំងអស់។
ពេលស្ថិតក្នុងការហោះហើរ ស្លាបរបស់ AeroMobil 2.5 មានប្រវែង ៨,២ ម៉ែត្រ ប៉ុន្តែនៅពេលស្ថិត
ក្នុងទម្រង់ជារថយន្ត វាមានបណ្តោយប្រវែង ៦ម៉ែត្រ និងទទឹងប្រវែង ១,៦ ម៉ែត្រ។
ដោយសារតែតួសំបករបស់វា ត្រូវបានធ្វើឡើងពីដែកថែប ដ៏ស្រាល និងធាតុកាបូន AeroMobil 2.5
មានទម្ងន់តែ ៤៥០ គីឡូក្រាម តែប៉ុណ្ណោះ។ ល្បឿននៃការហោះហើរជាមធ្យមគឺ ១៤៥ គ.ម/ម៉ោង
ពេលដែលរថយន្តហោះ ស្ថិតនៅក្នុងទម្រង់ជាយន្តហោះ គឺវាអាចហោះហើរបាន ចម្ងាយអតិបរមា
៧០០ គីឡូម៉ែត្រ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖
- គំនិតច្នៃប្រឌិត iPhone 6 អេក្រង់ធំ មិនមានប៊ូតុង Home យ៉ាងម៉េចដែរទៅ?
- វីដេអូ Concept SmartWatch មាន Brand ឈ្មោះ Lumia ប្រើ Window Phone
- លីឡា លើកជើងអីលើកយ៉ាងនេះ...លេចឥឡូវហើយ...!
- Apple កំពុងពិសោធ iPad ធំដូច Laptop?
- Bill Gates បានបដិសេធម្តងទៀត ក្នុងការវិលមកអង្គុយកៅអី CEO Microsoft
ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview