CamNews

ព័ត៌មានបច្ចេកវិទ្យា 

វីដេអូ Concept Smartwatch មាន Brand Lumia ប្រើ Windows Phone

ថ្មីៗនេះ អ្នករចនាម៉ូត Omar Pirela បានបង្ហោះនូវវីដេអូ នៃគំនិតច្នៃប្រឌិតរបស់ខ្លួនមួយ ស្តីពីគំរូ
នាឡិកាឆ្លាតវៃមួយ ដែលមាន Brand Lumia។ ផលិតផលនេះ គឺជាការរួមផ្សំគ្នារវាងពណ៌ចម្រុះ
បែបយុវវ័យពីខាង Nokia និងប្រព័ន្ធប្រតិបត្តិការរបស់ Microsoft

វានឹងបំពាក់នូវអេក្រង់ AMOLED មានកាមេរ៉ា និងអាចភ្ជាប់ (Connect) ជាមួយនឹងស្មាតហ្វូនបាន
តាមរយះ Bluetooth។ Interface របស់វា ត្រូវបានរចនាម៉ូតឡើងក្នុងគោលបំណងសន្សំសំចៃថាម
ពល និងផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ បណ្តាការប្រកាសឲ្យដឹង (Alerts) សំខាន់ៗមួយចំនួន ពីប្រព័ន្ធ
មានទាំងបណ្តាការ៉េ live tile ដោយសារតែវារាងតូចបន្តិច ដូច្នេះនៅមិនទាន់ដឹងថា វាងាយស្រួល
មើលឃើញ ឬក៏អត់នោះទេ។ រូបរាងខាងក្រៅនៃ SmartWatch នេះ គឺមានរាងដូចជានាឡិកាពាក់
ដៃធម្មតា ដូច្នេះដែរ។



បើតាម Pirela វានឹងជាឧបករណ៍ជំនួយការដ៏អស្ចារ្យមួយ ដល់បណ្តាស្មាតហ្វូន និង Tablet Lumia។
ទន្ទឹមនឹងនោះ គាត់នៅថែមទាំងបានគិតថា Microsoft គួរតែប្តូរឈ្មោះប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន
ព្រោះថាក្នុងពេលអនាគត Windows Phone គឺមិនមែនមានតែនៅលើទូរស័ព្ទតែមួយមុខនោះទេ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Microsoft ក៏កំពុងតែធ្វើការអភិវឌ្ឍន៍គំរូ SmartWatch មួយ ដែលនឹង
ប្រើប្រាស់ Windows Phone
ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- លីឡា លើកជើងអីលើកយ៉ាងនេះ...លេចឥឡូវហើយ...!
- Apple កំពុងពិសោធ iPad ធំដូច Laptop?

- Bill Gates បានបដិសេធម្តងទៀត ក្នុងការវិលមកអង្គុយកៅអី CEO Microsoft

- BlackBerry លុបចោលគម្រោង "លក់ក្រុមហ៊ុន" បញ្ឈប់ការងារ CEO បច្ចុប្បន្ន

- iPad Air ដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា តំលៃចាប់ពី ៦៩០ ដុល្លារ

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: concept SmartWatch brand Lumia Windows Phone hightech