CamNews

ថេបប្ល៊ែត 

Apple កំពុងពិសោធសាកល្បង iPad ធំដូច Laptop?

PhoneArena បានពាំនាំនូវប្រភពលាក់ឈ្មោះមួយ ដោយបានឲ្យដឹងថា Apple កំពុងតែស្ថិតនៅ
ក្នុងដំណាក់កាលផលិតសាកល្បងនូវ iPad ថ្មីមួយដែលបំពាក់នូវអេក្រង់ទំហំ 12,9 inch។ នេះ
អាចជាការខិតខំប្រឹងប្រែងបង្កើតនូវបទពិសោធន៍ថ្មីមួយទៀត ដល់អតិថិជនរបស់ Apple។

Apple អាចនឹងបំពាក់ដល់ឧបករណ៍ថ្មីនេះ នូវក្តារចុចដាច់ និង Mouse អត់ខ្សែ បូករួមជាមួយនឹង
ការអាប់ឌេតមួយចំនួននៅលើ iOS ដើម្បីបង្កើនប្រសិទ្ធភាព កាន់តែច្រើន សម្រាប់តម្រូវការលើ
ការងារ។

តាមប្រភពនេះ ក៏បានលេចឮថា iPad ទំហំធំរបស់ Apple នឹងត្រូវបានបង្ហាញខ្លួន នៅខែមីនា ឆ្នាំ
ក្រោយ។ បើសិនជារឿងនេះ ជាការពិតមែននោះ ដូច្នេះនៅឆ្នាំ ២០១៤ នឹងមានរឿងគួរឲ្យភ្ញាក់ច្រើន
ពី Apple ក្នុងពេលដែល មិនត្រឹមតែ iPad ដែលត្រូវបានអាប់ឌេត ជាមួយនឹងអេក្រង់ធំ iPhone ក៏
នឹងមានលទ្ធភាពច្រើន បំពាក់នូវអេក្រង់ទំហំ 5 inch Resolution Full HD។ នេះបើតាមការសន្និដ្ឋាន
របស់អ្នកវិភាគ ជាច្រើននាក់។

ទន្ទឹមនឹង iPad និង iPhone អេក្រង់ធំ មនុស្សជាច្រើននាក់ ក៏កំពុងតែសង្ឃឹមថា នាឡិកាឆ្លាតវៃ
iWatch ក៏នឹងត្រូវបានបង្ហាញខ្លួន នៅឆ្នាំក្រោយដែរ ជាមួយនឹងអេក្រង់ OLED កោងអាចបត់បែន
បានទំហំ 1,5 inch ដែល LG ជាអ្នកផលិត៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- Bill Gates បានបដិសេធម្តងទៀត ក្នុងការវិលមកអង្គុយកៅអី CEO Microsoft
- BlackBerry លុបចោលគម្រោង "លក់ក្រុមហ៊ុន" បញ្ឈប់ការងារ CEO បច្ចុប្បន្ន

- iPad Air ដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា តំលៃចាប់ពី ៦៩០ ដុល្លារ

- បទ"លោកឪពុក" និងបទ "ម៉ែ" ស្តាប់ហើយ នឹកអាណិតដល់ ឪពុកម្តាយ (មានវីដេអូ)

- Window Phone មានការអភិវឌ្ឍន៍លឿនជាង ទាំង iOS និង Android

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Apple big iPad laptop tablet apple hightech