Hacker មួយក្រុមដែលអះអាងថាជា Anonymous របស់ហ្វីលីពីន បានវាយលុកចូល និងផ្លាស់ប្តូរ Interface គេហទំព័រពាណិជ្ជកម្មជាច្រើនរបស់ រដ្ឋាភិបាលចិន។
តារាងឈ្មោះបណ្តាគេហទំព័រដែលមានអាសយដ្ឋានខាងក្រោយ .gov.cn ដែលត្រូវបានវាយប្រហារ ត្រូវបានប្រកាសចេញជាសាធារណៈ នៅលើទំព័រហ្វេសប៊ុករបស់ Anonymous Philippines កាលពីថ្ងៃទី ១៩ ខែឧសភា ម្សិលមិញនេះ។ ក្រុម hacker នេះបានបញ្ជាក់ថា ការវាយប្រហារខាងលើនេះ គឺមាន គោលបំណងដើម្បី ប្រឆាំងនឹងសកម្មភាពរបស់ចិន នៅភាគខាងត្បូងសមុទ្រចិន ជាក់ស្តែងគឺនៅឆ្នេរ ខ្សាច់ Scarborough។
រូបភាពតំណាងៈ Juanblog
គួរបញ្ជាក់ផងដែរថា ទំនាក់ទំនងរវាងទីក្រុងម៉ានីល និងក្រុងប៉េកាំង ចាប់ផ្តើមមានភាពរង្គោះរង្គើ បន្ទាប់ ពីការប្រឈមមុខដាក់គ្នា រវាងនាវាជាច្រើន នៃភាគីទាំងពីរនៅ Scarborough/Huangyan កាលពីខែ មេសា ឆ្នាំ២០១២ កន្លងទៅនេះ។ ហ្វីលីពីនបានចោទប្រកាន់ប្រទេសចិន ថាបានដណ្តើមយកសិទ្ធិ គ្រប់គ្រងឆ្នេរខ្សាច់នោះ តាមរយះការបញ្ជាឲ្យនាវាមកដល់ទីតាំងនេះ និងបានហាមប្រាណពលរដ្ឋ ហ្វីលីពីន ចូលតំបន់នោះថែមទៀតផង៕
ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress