CamNews

ព័ត៌មានបច្ចេកវិទ្យា 

BlackBerry លុបចោលគំរោង "លក់ក្រុមហ៊ុន" បញ្ឈប់ការងារ CEO បច្ចុប្បន្ន

Fairfax Financial មិនអាចស្វែងរកបានប្រាក់គ្រប់ចំនួន ដើម្បីទិញយក BlackBerry នោះទេ
ជំនួសឲ្យបញ្ហានេះ ពួកគេ រួមជាមួយអ្នកវិនិយោគមួយចំនួនផ្សេងទៀត បានផ្គត់ផ្គង់ដើមទុន
បន្ថែមដល់ក្រុមហ៊ុន BlackBerry នូវចំនួនទឹកប្រាក់ ប្រហែល ១ពាន់លាន ដុល្លារ ដើម្បីកែប្រែ
រចនាសម្ព័ន្ធ ក្រុមហ៊ុន។

ប្រហែលជា ៦សប្តាហ៍មុន BlackBerry បានបង្ហើបឲ្យដឹងថា ខ្លួនបានសម្រេចចិត្តនឹងលក់ក្រុមហ៊ុន
ទៅឲ្យ Fairfax Financial ក្នុងតំលៃ ៤,៧ ពាន់លាន ដុល្លារ។ ជាក់ស្តែង ការទិញលក់នេះ ត្រូវបាន
រំសាយចោលវិញ។

តាមប្រភពបានឲ្យដឹងថា Fairfax មិនបានស្វែងរកប្រាក់បានគ្រប់ចំនួន ៤,៧ពាន់លាន ដុល្លារ ក្នុង
ការទិញ BlackBerry រហូតដល់ពេលវេលាកំណត់ចុងក្រោយកាលពីថ្ងៃម្សិលមិញ (០៤ វិច្ឆិកា) នេះ។
ជំនួសការមិនអាចទិញយក BlackBerry បាននេះ ក្រុមហ៊ុននេះ (ក៏ជាម្ចាស់ភាគហ៊ុនមួយរបស់ក្រុម
ហ៊ុន BlackBerry) នឹងធ្វើការកែប្រែគោលនយោបាយ តាមរយះការដឹកនាំអ្នកវិនិយោគមួយក្រុម
ផ្គត់ផ្គង់ដើមទុនដល់ BlackBerry នូវចំនួនទឹកប្រាក់ប្រហែល ១ពាន់លាន ដុល្លារ ក្រោមទម្រង់ជា
ប្រាក់កម្ចីមានសុវត្ថិភាព។

ចំនុចសំខាន់មួយ នៅក្នុងគំរោងថ្មីនេះគឺ លោក CEO Thorsten Heins នឹងត្រូវបានបញ្ឈប់ពីការងារ
និងគណៈកម្មាប្រតិបត្តិ របស់ក្រុមហ៊ុននេះ ត្រូវបានការផ្លាស់ប្តូរមួយចំនួន ផងដែរ។ Heins ទើបតែ
មកកាន់តំណែងជា CEO របស់ BlackBerry ចាប់ពីដើមឆ្នាំ ២០១២ ប៉ុន្តែក្រោមការគ្រប់គ្រងរបស់
លោក ស្ថានភាពរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនកាណាដាមួយនេះ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែអា
ក្រក់ទៅៗ បើទោះបីជាពួកគេបានបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ BlackBerry និងបណ្តាស្មាតហ្វូន
ទំនើបៗដូចជា Z10, Q10 និង Z30 ក៏មិនអាចជួយស្រោចស្រង់អ្វីបានឡើយ។

ចំនួនទឹកប្រាក់ប្រហែល ១ពាន់លាន ដុល្លារ នឹងត្រូវបានផ្ទេរចូលគណនីរបស់ BlackBerry ក្នុងរយះ
ពេលប្រហែល ២សប្តាហ៍ខាងមុខទៀត ហើយលោក John Chen ត្រូវបានចាត់តាំងធ្វើជា CEO
បណ្តោះអាសន្ន ក៏ដូចជាប្រធានក្រុមប្រឹក្សាភិបាល របស់ BlackBerry ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- iPad Air ដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា តំលៃចាប់ពី ៦៩០ ដុល្លារ
- បទ"លោកឪពុក" និងបទ "ម៉ែ" ស្តាប់ហើយ នឹកអាណិតដល់ ឪពុកម្តាយ (មានវីដេអូ)

- Window Phone មានការអភិវឌ្ឍន៍លឿនជាង ទាំង iOS និង Android

- វីដេអូ៖ មានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែរវល់ងាកមើល ស្រីស្លៀកខ្លី មិនមើលផ្លូវ

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: BlackBerry cancel plan change new CEO smartphone hightech