CamNews

តារា 

សំផាត់ រតនា ឱប​ថើប​ប្រុស​ស្នេហ៍​ឲ្យ​អស់​ចិត្ត មុនពេល​បែកគ្នា

ភ្នំពេញ៖ កន្លងទៅតារាចម្រៀងវ័យក្មេង កំពុងមានឈ្មោះបោះសំឡេង នៅក្នុងពិភពសិល្បៈកញ្ញា សំផាត់ រតនា ធ្លាប់បានលេចឮព័ត៌មានរអេចរអូច ចេញពីមាត់អ្នកនៅក្នុងចង្កោមសិល្បៈថា តារាសម្តែង និងជាតារាម៉ូដែល ប្រចាំក្រុម Sun Super Model រូបនេះកំពុងតែមាន ទំនាក់ទំនង ស្នេហាស្ងាត់ៗ ជាមួយអ្នកសិល្បៈដូចគ្នា គឺលោក សុធា ពិសិដ្ឋ យ៉ាងល្អូកល្អឹន ។

មូលហេតុ នាំឲ្យលេចចេញនូវព័ត៌មាន បែបនេះ ដោយសារតែគេបានមើលឃើញថា កញ្ញា សំផាត់ រតនា និងលោក សុធា ពិសិដ្ឋ តែងតែទៅណាមកណា ជាមួយគ្នាជាញឹកញាប់ ។ ជាងនេះទៅទៀត គេថែមទាំងឃើញ អ្នកទាំងពីរ ស្និទ្ធស្នាល កៀកកើយ ជាមួយគ្នា ដូចគូសង្សារថ្មីថ្មោងអ៊ីចឹង ។ សូម្បីតែរូបថត ដែលអ្នកទាំងពីរថតជាមួយគ្នា ក៏បានបង្ហាញ ភាពស្និទ្ធល្អូកល្អឺន ជាមួយគ្នាយ៉ាងល្មួត ជាហេតុបណ្តាលឲ្យ មានការលេចចេញ នូវព័ត៌មានស្នេហា រវាងអ្នកទាំងពីរ ។

យ៉ាងណាក៏ដោយ ចំពោះការលេចឮព័ត៌មាន ខាងលើនេះ ត្រូវបានតារាសម្តែង សម្បូរមន្តស្នេហ៍ កញ្ញា សំផាត់ រតនា បានចេញមុខ រៀបរាប់ ប្រាប់គេហទំព័រ LookingTODAY ដោយមិនបង្អង់យូរថា ចំពោះព័ត៌មាន ដែលលេចឮថា នាងមានទំនាក់ទំនង ស្នេហាជាមួយ លោក សុធា ពិសិដ្ឋ គឺមិនពិតនោះទេ ។ នាង បាននិយាយអះអាងថា "ខ្ញុំនឹងបង សុធា ពិសិដ្ឋ មិនមានស្នេហាអីជាមួយគ្នាទេបង...! គឺខ្ញុំនឹងគាត់ គ្រាន់តែរាប់អានគ្នា ជាអ្នកសិល្បៈដូចគ្នា ប៉ុណ្ណោះ ។ ប៉ុន្តែខ្ញុំទទួលស្គាល់ថា ខ្ញុំនិងគាត់ ពិតជាបានថតរូប ស្និទ្ធស្នាលជាមួយគ្នា ពិតប្រាកដមែន ប៉ុន្តែក្នុងន័យមិត្តភក្តិទេ មិនមានន័យអីផ្សេង ជាងនេះទេបង.."។ គេនៅចាំបានថា មុខនេះបន្តិច តារាសម្តែងវ័យក្មេងស្រស់សោភា សំផាត់ រតនា តែងតែអះអាង ប្រាប់បណ្តាញសារព័ត៌មាន ក្នុងស្រុកថា នាងមិនទាន់មានសង្សារ ឬចង់បានស្នេហាជាមួយ បុរសណាម្នាក់ឡើយ គឺនាងចង់គិតពីការងារ នៅក្នុងសិល្បៈឲ្យបានជោគជ័យសិន ។

តែយ៉ាងណានោះ ការអះអាង និងពាក្យសម្តីប្រកាសក្តែងៗ របស់ស្រីស្រស់ រតនា ហាក់គ្មានឥទ្ធិពលទៀតឡើយ បន្ទាប់ពីមហាជននិងស្រទាប់យុវវ័យ បានឃើញរូបភាពជាច្រើនសន្លឹក របស់នាងឱបថើបកៀកកើយ ជាមួយបុរសម្នាក់ ហើយត្រូវបាន នាងយកមកបង្ហោះ នៅលើ Account Facebook របស់នាង ។
បន្ទាប់ពីមហាជន និងស្រទាប់យុវវ័យ បានឃើញរូបភាព ឱបថើបកៀកកើយដែល កញ្ញា សំផាត់ រតនា បង្ហោះនៅលើ Account Facebook របស់នាងហើយ ទើបនៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៤ តារាសម្តែងរូបនេះ សម្រេចចិត្តទម្លាយឲ្យដឹង តាមសារអេឡិចត្រូនិចថា បុរសម្នាក់ ដែលថតកៀកកើយ ជាមួយនាង នៅលើហ្វេសប៊ុកនោះ គឺជាសង្សាររបស់នាង ។

តារាសម្តែងរូបនេះ ហាក់មិនចង់ទម្លាយ ឲ្យដឹងពីចំណងស្នេហ៍របស់នាង ជាមួយបុរសសង្ហា ថតកៀកកើយគ្នានោះឡើយ ដោយនាងលើកឡើងថា នាងជាមួយបុរសនោះ ជិតបែកគ្នាហើយ ។ បន្ទាប់ពីកញ្ញា សំផាត់ រតនា និយាយបែបនេះរួច នាងក៏បានសុំទោស មិនឆ្លើយបន្តទៀតឡើយ ដោយនាងបានលើកហេតុផលថា ជាប់រវល់ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news