CamNews

តារា 

Mike Tyson នឹងស្លាប់បើគ្មានអ្នកគាំទ្រអង់គ្លេស

អតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក Mike Tysonបាននិយាយថាលោកនឹងឃ្លាន
ស្លាប់ ប្រសិនបើគ្មានអ្នកគ្រាំទ្រប្រទេសអង់គ្លេសនោះទេ។

លោក Mike Tyson បានធ្វើការថ្លែងអំណរគុណទៅដល់អ្នកគាំទ្រប្រទេសអង់គ្លេស ដែល
បានជួយសង្រ្គោះជីវិតតបស់លោក។ ដោយលោក បានធ្វើការនៅក្នុងកម្មវិធី Talk Show
មួយរបស់ ប្រទេសអស់គ្លេស។

លោក Mike Tyson ក្នុងពេលថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រប្រទេសអង់គ្លេស

អតីតជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក បាននិយាយថែមទៀតថា លោកបានប្រកាស
ក្ស័យធន នៅឆ្នាំ២០០៣ បើទោះបីជាការប្រដាល់របស់លោកទទួលបានដល់ទៅ២០០លាន
ផោន ក៏ដោយ។

លោក Mike Tyson បាននិយាយប្រាប់កាសែត THE SUN ថា នៅខែក្រោយ លោកនឹងទៅ
កាន់ប្រទេស អង់គ្លេសដើម្បីធ្វើការចូលរួមក្នុងកម្មវិធី Talk Show។ កាលពី ៣ ឆ្នាំមុន ខ្ញុំគ្មានទំនៅដ្ឋានទាល់តែសោះ ប៉ុន្តែអ្នកគាំទ្រប្រទេសអង់គ្លេសបានផ្តល់វាដល់ខ្ញុំវិញ។
លោក Mike Tyson ដែលធ្លាប់ជាប់ទោសពីបទ រំលោភ ប្រើប្រាស់ថា្នញៀន និងបង្ករបួស ស្នាមលើអ្នកដ៏ទៃ បានបង្ហាញខ្លូនក្នុងរឿង Hangover ចូល Hollywood។

នៅក្នុងការថតរឿង Handover

លោក Mike Tyson បាននិយាយថារឿង Hangover បានផ្តល់ឱកាសអោយលោកចូលទៅក្នុង ទឹកដីសហរដ្ឋអាមេរិកម្តងទៀត។ ប្រជាជននៅក្នុងប្រទេសអស់គ្លេសស្រឡាញ់លោកខ្លាំង
ណាស់ បើទោះបីជាលោកធ្លាប់ធ្វើខុសយ៉ាងណាក្តី។

នៅក្នុងរឿងនោះផងដែរ លោក Mike Tyson បានជាប់នៅក្នុងគុក ពេលនោះកូនរបស់ លោកដែលមានអាយុ ៤ ឆ្នាំ ក៏បានស្លាប់នៅក្នុងឆ្នាំ ២០០៩។ ការស្លាប់របស់កូន
លោក Mike Tyson បានធ្វើជីវិតរបស់លោកបានកែប្រែ។


លោក Mike Tyson បានក្លាយទៅជាជើងឯកប្រដាល់ទម្ងន់ធ្ងន់ ហើយក្មេងជាងគេក្នុង
ប្រវត្តិសាស្រ្ត

ដោយ៖ រ័ត្ន