CamNews

តារា 

Lee Hyori នឹងបង្ហាញភាពសិចស៊ីនៅលើ ទស្សនាវដ្ដី Vogue

នៅក្នុងវ័យ ៣៣ឆ្នាំ ប៉ុន្ដែ ស្រីស្អាតសិចស៊ីរបស់កូរ៉េខាងត្បូង នៅតែបញ្ជាក់បានថា ខ្លួននៅមាន
សម្រស់ទាក់ទាញពិសេស។

នៅក្នុងខែសីហា អ្នកគាំទ្រនឹងបានឃើញ រូបសម្រស់របស់ Lee Hyori​ កំពូលតារាចម្រៀងកូរ៉េ
ខាងត្បូង ប្រកបដោយភាពទាក់ទាញ ក្នុងកម្រងរូបថតផ្សាយពាណិជ្ជកម្មវែនតា នៅលើទំព័រ
ទស្សនាវដ្ដី Vogue។

អ្នកតំណាងក្រុមហ៊ុនវែនតាដែល Lee Hyori បានថតផ្សាយពាណិជ្ជកម្មនោះ ថ្លែងថា ៖ "ដោយនៅ
តែត្រូវបានគេស្គាល់ថា ជាកំពូលតារា ប៉ុន្ដែ រូបថតទាំងនេះ មួយផ្នែកក៏នឹងបង្ហាញពីភាពលេចធ្លោ
ផ្នែកម៉ូដែលរបស់ Lee Hyori ។ ភាពស្រស់ស្អាតរបស់នាង ក្នុងកម្រងរូបថតនេះ ធ្វើអោយយើង
មានការភ្នាក់ផ្អើលយ៉ាងខ្លាំង"។

នៅក្នុងកិច្ចសម្ភាសកាលពីពេលថ្មីៗនេះ Lee Hyori ធ្លាប់បានប្រកាសថា នឹងវិលត្រឡប់មកកាន់
ឆាកតន្ដ្រីក្នុងខែមិថុនាកន្លង។ ប៉ុន្ដែ ដោយសារការផលិតកម្រងរូបថតនេះ មិនទាន់បានសម្រេចជា
ស្ថាពរ ដូច្នេះ Lee Hyori ក៏បានពន្យាពេល។ Lee Hyori ថ្លែងថា ក្នុងខែសីហា ឬកញ្ញាខាងមុខនេះ កម្រងចម្រៀងរបស់នាងនឹងអាចបង្ហាញខ្លួន៕

ខាងក្រោមនេះជារូបថតរបស់ Lee Hyori ៖

 

 

 

 

 

 

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing


Tags: Korean star kpop