CamNews

តារា 

ទឹម រដ្ឋា លេង​ស្ទីល​ស្រើបស្រាល​ជាមួយ អេនឌី ឃើញ​ហើយ​ប៉ះសក់

ភ្នំពេញៈ ថ្មីៗកន្លងទៅនេះ កញ្ញា ទឹម រដ្ឋា ទើបតែត្រូវព្រនង់ ការរិះគន់ ពីសំណាក់ទស្សនិកជន
ដោយសារតែការស្លៀកពាក់ បញ្ចេញភាពសិចស៊ី ខណៈតារាស្រីមួយចំនួនទៀត ក៏កាន់តែ
បញ្ចេញ ហួសដែនកំណត់ ពីមួយថ្ងៃទៅមួយថ្ងៃ ។ ពេលនេះ ទឹម រដ្ឋាក្រៅពី ការស្លៀកពាក់ខើច
លើខើចក្រោម មិនសមភ្នែក ហើយនោះ នាងបែរជាមកបង្ហាញ ការសិ្នទ្ធស្នាលឱបរឹត ជាមួយ
អេនឌី កាន់តែខ្លាំង ជាងមុន ប្រៀបបីដូចជាកំពុង នឹងផ្គើននឹង សំឡេងរិះគន់ទាំងនោះ។

តារាស្រីចង្កេះអង្ក្រង កញ្ញា ទឹម រដ្ឋា មួយរយៈចុងក្រោយនេះ ហាក់មានយីអ៊ុនធ្លាក់ចុះ ទទួលរង
ការរិះគន់ ជាច្រើនលើកច្រើនសារ ពីសំណាក់មហាជន និងមជ្ឈដ្ឋានអ្នកគាំទ្រ ដោយសារតែ ការ
ស្លៀកពាក់សិចស៊ី បង្ហាញស្ទីល ក្នុងការថតរូប បែបស្រើបស្រាល លេចលើលេចក្រោមឱបរឹត
ជាមួយបុរសដែល ទស្សនិកជនស្គាល់យ៉ាងច្បាស់ថា ជាតារាប្រុស កំពូលសំណាង លោក អេនឌី។

តាមរយៈរូបថត ដែល កញ្ញា ទឹម រដ្ឋា បានបង្ហោះនៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook
នោះ គឺមានការថតបង្ហាញ ម៉ូដសម្លៀកបំពាក់ ជាច្រើនឈុត បញ្ចេញសាច់លើក្រោម សាច់ខ្នង
គួរឲ្យក្នក់ក្នាញ់ និងសាច់គល់ភ្លៅជាដើម ។ រហូតធ្វើឲ្យមហាជនជាច្រើន មានការរិះគន់ទៅលើ
នាង និងតារាស្រីដទៃទៀត ដែលជានិច្ចកាល តែងតែឱបក្រសោបគ្នា មិនប្រមាណខ្លួន ។

ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជន ចាប់អារម្មណ៍ និងកាន់តែបង្ហាញ ការមិនពេញចិត្តនោះ គឺនៅពេល
ដែលគេឃើញកញ្ញា ទឹម រដ្ឋា ថតឈុតឱបរឹតគេង នៅលើតុហើយលោក អេនឌី តែងខ្លួនបែប
បុរសវ័យចំណាស់ មានពុកមាត់ គេងពីលើនាង មើលទៅ ស្ទីលនេះ ថ្មីហើយប្លែក មិនធ្លាប់មាន
តារាណាថតរូប បែបនេះទេកន្លងមក។

ទន្ទឹមជាមួយការ រំលេចស្ទីលថតរូបបែបនេះ ក៏មានប្រភពច្បាស់ការមួយ បានលួចបង្ហើបថា នៅ
ក្នុងការថតបង្ហាញម៉ូដនេះ នៅមានឈុតជា ស្រើបស្រាលជាច្រើនទៀត ដែល ទឹម រដ្ឋា បានថត
ជាមួយ លោក អេនឌី។ ប៉ុន្តែរូបថតទាំងនោះ នាងបាន លុបចោលចេញពី Facebook នាងវិញ
ភ្លាមៗ បន្ទាប់ពីបង្ហោះ មិនទាន់បានប៉ុន្មាននាទីផង ព្រោះតែខ្លាចអ្នកសារព័ត៌មានឃើញ យកទៅ
ចុះផ្សាយ ធ្វើឲ្យប៉ះពាល់ ជាមួយកេរ្តិ៍ឈ្មោះ និងធ្វើឲ្យទស្សនិក ជនរិះគន់លើនាងគេហទំព័រ Looking
TODAY មិនអាចទាក់ទង កញ្ញា ទឹម រដ្ឋា ដើម្បីឲ្យនាងបកស្រាយ ពីការលើកឡើង ខាងលើនេះបាន
ទេ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ៕

ដោយ៖ LookingTODAY
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: teum rotha entertainment khmer star model MC ទឹម រដ្ឋា