CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ ស្រវឹងស្រា យកកាំបិត កាប់សសរផ្ទះ ហើយយកកន្រ្តៃយ ចាក់ខ្លួនឯង រងរបួស

ត្បូងឃ្មុំ ៖ កម្លាំងនគរបាលប៉ុស្តិឃុំជីគរ បានឃាត់បុរស់ម្នាក់ បន្ទាប់ពីស្រវឹងស្រា ហើយយកកាំបិតកាប់ សសរផ្ទះ កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅភូមិរកាឃ្មួចត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំ ។

នគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា បុរសស្រវឹងស្រា ហើយយកកាំបិតកាប់សសរផ្ទះខ្លួនឯងនោះមាន ឈ្មោះញ៉ គាប អាយុ៣០ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ ។

នគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងទៀតថា មុនពេលកើតហេតុ បុរសស្រវឹងស្រាបានកាប់សសរផ្ទះរបស់ ខ្លួន ហើយពេលនោះ ប្រពន្ធបានប្តឹងសមត្ថកិច្ច ចាប់យកទៅដាក់ ក្នុងប៉ុស្តិ៍មួយសន្ទុះ ហើយពេលចេញ ពីក្នុងប៉ុស្តិ៍វិញ ស្រាប់តែបុរសស្រវឹងស្រាខាងលើ យកកាំបិតចាក់បំពង់ក និងពោះខ្លួនឯងរងរបួសធ្ងន់តែ ម្តង ។

ក្រោយកើតហេតុ សមត្ថកិច្ចនិងក្រុមគ្រួសារ បានបញ្ជូនជនរងគ្រោះនៅមន្ទីរពេទ្យសីហនុ ក្រុងសួង ដើម្បី ជួយសង្គ្រោះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh