CamNews

ព័ត៌មានជាតិ 

កម្ពុជា និងអូស្រ្តាលី នឹងចុះហត្ថលេខា លើអនុស្សរណៈ រឿងជនភៀសខ្លួន

ភ្នំពេញ ៖ ក្រោយពេលមាន ការទិតៀន ពីសំណាក់អង្គការ សង្គមស៊ីវិលជាតិ និងអន្តរជាតិ រឿងកម្ពុជា ទទួលយកជនភៀសខ្លួន ពីប្រទេសអូស្រ្តាលី យ៉ាងណាក៏ដោយ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ស្អែកនេះ មន្ត្រីជាន់ខ្ពស់នៃប្រទេសកម្ពុជា និងអូស្ត្រាលី នឹងចុះហត្ថលេខាជាមួយគ្នា ដើម្បីបញ្ជូនជនភៀស ខ្លួនមកកម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា បាន ឲ្យដឹងថា ការចុះហត្ថលេខាលើអនុស្សរណៈនេះ ធ្វើឡើងរវាងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី លោក ស្កុត ម៉ូរីសុន នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ នាទីស្តីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ។

ទាក់ទងនឹងបញ្ហានេះដែរ ប្រធានក្រុមប្រឹក្សានៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានមាន ប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៤នេះថា ការចុះ ហត្ថលេខាបញ្ជូនខ្លួនជនភៀសខ្លួនមកកាន់កម្ពុជានេះ គឺសបញ្ជាក់ឲ្យឃើញថា គឺជាការមិន ទទួលខុស ត្រូវរបស់រដ្ឋាភិបាលអូស្ត្រាលី លើជនភៀសខ្លួនទាំងអស់នេះ និងចង់ធ្វើបាបប្រទេសកម្ពុជា៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh