CamNews

តារា 

សមាជិក Wonder Girls នាង Sunye រៀបការក្នុងខែមករា

JYP បានប្រកាសថាតារារបស់ខ្លួនគឺនាង Sunye សមាជិកក្រុម Wonder Girl និងរៀបការជាមួយនិង
សង្សាររបស់នាងនាថ្ងៃទី ២៦ ខែមករា ខាងមុខនេះ នៅសណ្ឋាគារ Seoul Lotte Hotel ហើយដោយ
សារតែគូស្វាមីភរយាថ្មីគឺជាអ្នកកាន់សាសនាគ្រិស្តនោះ ទើបគេនឹងធ្វើការតុបតែងសណ្ឋាគារនោះ
អោយដូចជាវិហារធំមួយ។

អ្នកនាំពាក្យរបស់ខាង JYP Nation បានប្រាប់អោយដឹងថាមូលហេតុដែលនាង Sunye ជ្រើសយក
សណ្ឋាគារជំនួសព្រះវិហារនោះព្រោះតែនាងគិតថានៅសណ្ឋាគារគឺមានទីកន្លែងធំជាងព្រះវិហារ
ព្រោះត្រូវការដាក់ភ្ញៀវច្រើនហើយក្នុងនោះប្រាកដជាមានអ្នកកាសែតមកជាច្រើនទៀតផង។

ក្នុងនោះព័ត៌មានលម្អិតអំពីពីធីរៀបការនេះគឺមិនទាន់បានត្រូវគេបញ្ជាក់ច្បាស់នៅឡើយនោះទេគេ
គ្រាន់តែបានដឹងត្រួសៗថា Jo Kwon សមាជិកក្រុម 2AM និងត្រូវបានធ្វើជា MC ហើយអ្នកថតរូបក្នុង
ពិធីអាពាហ៍ពិពាហ៍នេះគឺលោក Oh Joong Seok អ្នកថតរូបតារាដ៏ល្បី៕

ដោយ៖ ម៉ូកា
ប្រភពពី៖ Soompi 

 


Tags: sunye wonder girls kpop