ព័ត៌មានវីដេអូ ៖ ប៉ូលីសម្នាក់ ដៃ ពរ ទារិកា តូចរបស់ខ្លួន វ័យទើបតែបាន ៣ ខែនោះ វិនាទីទន្ទឹមនឹងគ្នា នេះចោរចិត្តព្រើលបែរជាដើរតម្រង់មកកាន់រូបលោក ក៏ដូចជាក្រុមគ្រួសាររបស់លោក ក្នុងគោលបំណង ប្រព្រឹត្តិបទឧក្រិដ្ឋអាចជាការគម្រាមយកវត្ថុមានតម្លៃ ។
យោងតាមសេចក្តីរាយការណ៍ ពីមន្រ្តីប៉ូលីសស៊ីវិល អោយដឹងថា មន្រ្តីប៉ូលីស មិនស្ថិតនៅក្នុងម៉ោងការ ងារមួយនេះ បានមានវត្តមាននៅជាមួយនឹងឪពុកក្មេង និងកូនស្រីរបស់ខ្លួន នៅចំពីមុខផ្ទះ អំឡុងពេល ដែលមានករណីឧក្រិដ្ឋកម្មខាងលើបានកើតឡើង ។ គួររំឮកថា ចោរចិត្តសឿង ជាឧក្រិដ្ឋជន រូបនោះ បានដើរតម្រង់មកប៉ូលីសបីកូនខាងលើ រួចនិយាយថា ខ្លួន មានកាំភ្លើង ដោយត កានុងរួចជាស្រេច រួច មានការគម្រាមថាអាចនឹងបាញ់សម្លាប់ បើសិនណាព្រហើន ។
ជាមួយនឹងការបាញ់តដៃ ពីសំណាក់មន្រ្តីប៉ូលីស មិនស្ថិតនៅក្នុងម៉ោងការងារ ឧក្រិដ្ឋជនរូបនោះ ជាសំ ណាងល្អមិនបានស្លាប់បាត់បង់ជីវិត ពោលគ្រាន់តែរងរបួសនោះទេដោយសម្រាកព្យាបាលនៅក្នុងមន្ទីរ ពេទ្យក្នុងស្រុក នាទីក្រុង São Paulo ប្រទេស ប្រេស៊ីល ខណៈរកឃើញ ថា បានប្រើប្រាស់កាំភ្លើង ក្លែង ក្លាយឧក្រិដ្ឋជនរូបនេះ ត្រូវបានចាប់ឃាត់ខ្លួន ជាមួយនឹងឯកសារពាក់ព័ន្ធ សកម្មភាព ឆក់ ប្លន់និងជួញ ដូរគ្រឿងញៀនជាដើម ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ឡាយឡីក