CamNews

តារា 

ភិន សុដាលីស បង្ហាញ​វត្តមាន​ក្នុង​ក្លឹបរាត្រី

ភ្នំពេញ៖ បន្ទាប់ពី ខកស្នេហ៍រួចមក តារាសម្តែងស្រី បែបយុវវ័យ ដ៏ស្រស់សោភា ភិន សុដាលីស ថ្មីៗនេះ ត្រូវបានគេឃើញនាង បង្ហាញវត្តមាន ក្នុងក្លឹបរាត្រីមួយ នៅខាងលិចផ្សារ ផេនស៊ុលចាស់ ដែលមានឈ្មោះថា ណូវ៉ា។ ក្នុងក្លឹបរាត្រី ណូវ៉ា គេឃើញនាងអង្គុយលេង ស៊ីផឹកជាមួយ មិត្តភក្តិ ប៉ុន្តែមិនដឹងថា នាងចូល ទៅក្នុងនោះ ដើម្បីចូលរួមកម្មវិធីអ្វី ឬ ក៏គ្រាន់តែចូលលេង កម្សាន្ត ជាមួយមិត្តភក្តិនោះទេ។

យ៉ាងណាមិញ ចំពោះការបង្ហាញ របស់ស្រីស្អាត សាច់សខ្ចីរូបនេះ ត្រូវគេបង្ហើបឲ្យដឹងថា គឺជាការអញ្ជើញ ជាភ្ញៀវកិតិ្តយស របស់ម្ចាស់ ក្រុមហ៊ុន Chatime ដែលជាហាងលក់ ភេសជ្ជៈ ដ៏ល្បីមួយក្នុងប្រទេសកម្ពុជា ដែលរៀបចំ កម្មវិធីខួបគំរប់ ១ ឆ្នាំនៅក្លឹបកម្សាន្ត ណូវ៉ា នោះ។

តារាសម្តែងស្រី បែបយុវវ័យ ស្រស់សោភារូបនេះ គឺជាអតីតគូដណ្តឹង របស់តារាសម្តែង ស្រស់សង្ហា ប៉ែន តុលា ប៉ុន្តែសេ្នហារបស់នាង មិនអាចមានថ្ងៃផ្សះផ្សាគ្នា វិញបាននោះទេ។ ចំពោះមូលហេតុ នៃការបែកបាក់នេះ ត្រូវគេ ខ្សឹបខ្សៀវតៗគ្នាថា កញ្ញា ភិន សុដាលីស ជាមនុស្សចចេស រឹងរូស ពិបាកយល់ចិត្ត។ ចំណែកអ្នកផ្សេងទៀត គេនាំគ្នានិយាយថា ស្នេហារបស់ពួកគេទាំងពីរ មានវត្តមានរបស់ មនុស្សទី ៣ មកជ្រៀតជ្រែក ទើបធ្វើឲ្យជីវិតស្នេហា របស់ពួកគេ មិនអាចឈានទៅ រកពិធីមង្គលការបាន។ ចំពោះការបែកបាក់ ស្នេហារបស់ ពួកគេ មើលទៅ កញ្ញា ភិន សុដាលីស ហាក់ដូចជាគ្មានការ អាឡោះអាល័យ សូម្បីតែបន្តិច ខណៈបុរសសង្ហា ប៉ែន តុលា នៅតែមិនទាន់អស់ចិត្ត ពីស្រីស្រស់ទងវង ភិន សុដាលីស។

ថ្មីៗនេះ កញ្ញា ភិន សុដាលីស ហាក់បង្ហាញពីភាពស្ងប់ស្ងាត់ លើសកម្មភាពសិល្បៈ ដោយនាងអះអាងថា ជាប់ដៃសិក្សា ថ្នាក់មហាវិទ្យាល័យ ដោយតម្រូវឲ្យនាង រយាលពីសិល្បៈបន្តិច ក្នុងឆ្នាំ ២០១៤ នេះ។ ទោះបីជាយ៉ាងណា ក្នុងឆ្នាំ២០១៣ គេសង្កេតឃើញថា កញ្ញា ភិន សុដាលីស បានបង្ហាញសា្នដៃជាច្រើន តាមរយៈ ខ្សែភាពយន្ត ដែលកំពុងតែដាក់បញ្ចាំង នៅស្ថានីយទូរទស្សន៍។ រឿងនីមួយៗ ភិន សុដាលីស សម្តែងជាតួឯកតែម្តង ។ រឿងទាំងនោះ មានដូចជា រឿង រលកបោកខ្សាច់ រឿង អហ្ភូតហេតុស្នេហ៍ រឿង ម៉ឺនុយធ្នាក់អន្ទាក់ស្នេហ៍ និងរឿងជាច្រើនទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: phin sodalis entertainment khmer star actress