តាំងពីសម័យមុនអង្គររហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាតែងតែមានព្រះបរមរាជវាំងមួយ
សំរាប់គង្សប្រថាប់ ដែលជាអង្គកំពូលក្នុងការដឹកនាំប្រទេសជាតិ ហើយការផ្លាស់ប្តូររាជធានីពី
កន្លែងមួយទៅកន្លែងមួយ តាំងពីអង្គបុរី សំភពបុរី ឥសានបុរី ហរិហរាល័យ យសោធរបុរី រហូត
មកដល់ លង្វែក ឧត្តុង និងចតុមុខ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលពង្សសាវតាប្រទេសកម្ពុជា
បានកត់ត្រាទុកជាបន្តបន្ទាប់។
ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយបានរៀបចំនៅភ្នំពេញចំនួន ពីរ លើក ៖
- លើកទី១ ក្នុងឆ្នាំ ១៤៣៤ រួចត្រលប់ទៅក្រុងឧត្តុង្គវិញ (ក្នុងរជ្ជកាល ព្រះបាទពញាយ៉ាត)
- លើកទី២ ក្នុងឆ្នាំ ១៨៦៦ រហូតមកដល់បច្ចុប្បន្នដែលមានឈ្នោះថា ព្រះបរមរាជវាំងចតុមុខមង្គល
ដោយស្ថិតនៅត្រង់ចំណុចប្រសព្វគ្នានៃទន្លេទាំងបួន (ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់
និង ទន្លេសាប) ។ ក្នុងនោះមានតែទន្លេសាបមួយទេ ដែលមានទឹកហូរឡើង និងទឹកហូរត្រលប់ចុះ។
ព្រះបរមរាជវាំងទំហ៊ំប្រមាណ ៤៣៥មx៤២១ម ចែកចេញជាច្រើនទីធ្លា ប្រកបដោយសួនច្បារហ៊ុំព័ទ្ធ
ដោយកំពែងរឹងមាំ ខ្ពស់ និងលំអរទៅដោយសន្លឹកសីមានៅខាងមុខ ត្រូវបានកសាងឡើងក្នុងឆ្នាំ
១៨៦៦ដល់ឆ្នាំ១៨៧០ ក្នុងរជ្ជកាល ព្រះបាទ នរោត្តម ដោយអ្នកឧកញ៉ា ទេពនិមិត្ត ម៉ក់ ជាស្ថាបត្យករ
ដ៏ឆ្នើមរបស់កុលបុត្រខ្មែរ។
ដោយ៖ មិនា
ប្រភព៖ Skyscrapecity