CamNews

តារា 

ចាំងគីម វិលវិញ ក្នុងរឿងថ្មី «Saimdang, the Herstory» ក្រោយបាត់មុខ​ ១១ឆ្នាំ

កូរ៉េ៖ តារាសម្តែងវ័យ៤៤ឆ្នាំ នាង Lee Young Ae នឹងលេចមុខជាថ្មី ក្នុងខ្សែភាពយន្ត «Saimdang, the Herstory» បន្ទាប់ពីបាត់មុខ អស់រយៈពេល ១១ឆ្នាំ។

ព័ត៌មានពីគេហទំព័រកម្សាន្តកូរ៉េមួយ បានឲ្យដឹងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥នេះថា ឆ្នាំ Lee Young Ae តារាសម្តែងដ៏ល្បីល្បាញ ដែលគេស្គាល់ច្បាស់ ក្នុងខ្សែភាពយន្ត « ជីវិតនាងចាំងគីម » បន្ទាប់ពីបាត់មុខ១១ ឆ្នាំ នាងបានសម្រេចចិត្ត ថានឹងបង្ហាញខ្លួនជាថ្មី ក្នុងខ្សែភាពយន្ត «Saimdang, the Herstory »ដែលនឹងចាប់ផ្តើមបញ្ចាំង នៅឆ្នាំដើមឆ្នាំ២០១៦ ។

ប្រភពបានបន្តថា ក្នុងខ្សែភាពយន្តថ្មី«Saimdang, the Herstory» នេះអ្នកដឹកនាំរឿង របស់ក្រុមហ៊ុន Group Eight បានឲ្យដឹងថា មានអ្នកតំណាង សារព័ត៌មានជប៉ុន និងចិន បានទូរស័ព្ទមកសួរ ពេលមានដំណឹងថា Lee Young Ae សម្រេចចិត្តថតរឿងថ្មីនេះ ដោយពួកគេពេញចិត្ត នូវការសម្តែងរបស់នាង  ហើយលោកសង្ឃឹម ថារឿងថ្មី ដែលយើងចាប់ផ្តើមថត នៅខែមិថុនាខាងមុខនេះ ហើយនឹងត្រូវបានចាក់បញ្ចាំង នៅដើមឆ្នាំ២០១៦ នេះ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Int news Star news Breking news SNSD SM Kpop Korea Seoul South korea