CamNews

តារា 

ថាមែនៗ! ពេជ្រ សោភា និង ងួន ចាន់ដេវីត ផ្ទុះ​​ដំណឹង​លើស​ពី​ដៃ​គូ​ចម្រៀង​ធម្មតា ខណៈបទថ្មីថាឲ្យ សោភា ចំៗ

(ភ្នំពេញ)៖ បន្ទាប់ពីមានការអាក់អន់ស្រពន់ចិត្តនឹងគ្នា រវាងតារាចម្រៀង ពេជ្រ សោភា និងតារារ៉េប លោក ងួន ចាន់ដេវីត រហូតដល់ថ្នាក់តារាចម្រៀង ងួន ចាន់ដេវីត ត្រូវដើរចេញពីហង្សមាស ដើម្បីគេចចេញពី ពេជ្រ សោភា រួចមក នៅពេលថ្មីៗជាមួយគ្នានេះ មហាជនបានដាក់ការសង្ស័យថា អ្នកទាំងពីរ អាចមានទំនាក់ទំនងគ្នា ខុសពីមិត្តភាពធម្មតា ខណៈដែល ពេជ្រ សោភា ក៏បានងាកទៅស្និទ្ធ នឹងតារាសម្ដែងស្រករក្រោយ គឺលោក ឆឹម សក្កដា យ៉ាងចម្លែក។ ចំណែកឯ លោក ដេវីត ក៏បានអះអាងថា លោកមិនអាចនិយាយអ្វីឲ្យបានច្រើនពី ពេជ្រ សោភា បានទេ ព្រោះជារឿង ហាស្លាក់ខ្ជាក់ស្លែង។

រឿងរ៉ាវតារាចម្រៀងស្រី ដ៏ល្បីល្បាញ អ្នកនាង ពេជ្រ សោភា និង តារាចម្រៀងបែបរ៉េប លោក ងួន ចាន់ដេវីត បានបន្តកើតឡើង ដូចល្ខោននិយាយ ពោលគឺចេញមួយភាគហើយ មួយភាគទៀត មិនចេះចប់ ធ្វើឲ្យមហាជនកាន់តែងឿងឆ្ងល់ថា មានរនាំងអ្វីនៅពីក្រោយរឿងនេះ បើសិនត្រឹមតែជាដៃគូចម្រៀងធម្មតាៗ មិនគួរមានជម្លោះវែងឆ្ងាយ ដល់ថ្នាក់នេះទេ ព្រោះម្នាក់ៗសុទ្ធតែធ្លាប់កម្សត់កម្រនឹងគ្នា ពិសេស អ្នកនាង ពេជ្រ សោភា ឡើងកូដវិញ ក៏ដោយសារបទចម្រៀងរបស់លោក ងួន ចាន់ដេវីត ដែរ។

ជាការពិតអ្នកនាង ពេជ្រ សោភា ហាក់សម្ញែងគូស្នេហ៍ថ្មី ជាបុរសសង្ហា តារាសម្ដែងជើងថ្មី ដែលពីមុនស្ទើរតែគ្មានអ្នកណាស្គាល់សោះថា ជានរណា និងមានប្រភពពីណាមកពីណាទេ តែបែរជាក្លាយជាតារាសម្ដែងល្បី លេចធ្លោក្នុងរយៈពេល តែប៉ុន្មានខែចុងក្រោយនេះ ព្រោះលេចធ្លោរឿងរ៉ាវស្នេហា ជាមួយកំពូលតារាចម្រៀងល្បី អ្នកនាង ពេជ្រ សោភា។

បើងាកទៅរកលោក ដេវិត វិញ ស្ទើរតែគ្មានការពាក់ព័ន្ធណាមួយនឹង អ្នកនាង ពេជ្រ សោភា ទៀតទេ សូម្បីតែរូបថតនឹងគ្នាក៏គ្មាន ហើយឈានទៅរកភាពបែកបាក់ ទាល់តែបាន ខណៈមហាជនជាច្រើនចាប់ផ្ដើមសង្ស័យ ពីទំនាក់ទំនង ពេជ្រ សោភា និង លោក ងួន ចាន់ដេវីត ថា ជាដៃគូចម្រៀង ឬក៏លើសពីនេះ ព្រោះអ្នកទាំងពីរធ្លាប់រួមរស់ ក្នុងដំបូលផ្ទះជាមួយគ្នា។ តែក្នុងភាពជាដៃគូចម្រៀង ហើយបណ្តើរគ្នាដូចលលកញីឈ្មោល។

តារាហ្វេសប៊ុក ដ៏ល្បីល្បាញម្នាក់ ធ្លាប់បានទំលាយពីទំនាក់ទំនង រវាង ពេជ្រ សោភា និង ងួន ចាន់ដេវីតថា លើសពីដៃគូចម្រៀងធម្មតា ព្រោះលោកធ្លាប់បានមើលសារផ្អែមល្ហែម រវាង តារាចម្រៀងវ័យក្មេង និងតារាស្រីចាស់វស្សារូបនេះថា ផ្អែមលើសកម្រិត ដៃគូចម្រៀងធម្មតា។

ទីបំផុតក្រដាស មិនអាចខ្ចប់ភ្លើងបានទេ ដោយនៅក្នុងបទចម្រៀងថ្មី ដែល ដេវីត បាននិពន្ធ និងច្រៀងភ្លាមៗ បានដៀល ពេជ្រ សោភា ចំៗ មិនឲ្យងើបមុខរួច ដែលអត្ថន័យមួយចំនួន បាននិយាយថា លោកនិង ពេជ្រ សោភា ពិតមិនធម្មតាជាមួយគ្នាមែន។

តារាចម្រៀងទាំងពីរ មិនអាចសុំការបំភ្លឺថា តារាចម្រៀងទាំងពីរពិតជាទំនាក់ទំនង មិនធម្មតាមែនឬយ៉ាងណា តែអ្វីដែលសំខាន់អ្នកទាំងពីរ បានចែកចានចែកឆ្នាំងគ្នា បាត់ទៅហើយ ខណៈដែលពេជ្រ សោភា បានព្យាយាម យក ឆឹម សក្កដា ដើម្បីបិទរឿងរបស់នាង និងដេវីត ខណៈដែលទស្សនិកជនភាគច្រើន បែរជាព្រួតគ្នាទៅជេរ ដេវិត ថា «ក្រពើ» ទៅវិញ ៕






ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: India Russia Satellite Int news Hot news