CamNews

ព័ត៌មានជាតិ 

ក្មេងស្រីម្នាក់រង របួសបាក់ភ្លៅ ដោយសារ កាំភ្លើង ឪពុកទុក ក្នុងរថយន្ត

តាកែវ ៖ ក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ បានរងរបួសបាក់ភ្លៅ ដោយសារតែលេងកាំភ្លើង របស់ឪពុក
ដែលជានគរបាល ទុកនៅក្នុងរថយន្ត ខណៈដែលម្ដាយ បានយក រថយន្តនោះ បើកមកវេលុយ
នៅធនាគារអេស៊ីលីដា នៅក្នុង ក្រុងដូនកែវ ។

ហេតុការណ៏គ្រោះថ្នាក់នេះ បានកើតឡើងកាល ពីវេលាម៉ោង ៣និង៣០នាទីរសៀលថ្ងៃ អង្គារ៏
ទី ២៧ ខែ សីហា ឆ្នាំ ២០១៣នៅចំណុចមុខធនាគាអេស៊ីលីដា  ដែលស្ថិតនៅក្នុង   សង្កាត់រកា
ក្នុង ក្រុងដូនកែវ ។

យោងតាមសាក្សី ដែលកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅវេលាកើត    ហេតុខាងលើគេ
បានឃើញស្រីម្នាក់ ឈ្មោះ នៅ សុភាព   បានបើករថយន្តម៉ាក    តូយ៉ូតា ព្រូស ពណ៌ស្លែ គ្មាន
ស្លាកលេខ ហើយដែលនៅក្នុង រថយន្តនោះមានក្មេងពីរនាក់ជិះជាមួយ ។ លុះមកដល់ចំណុច
កើតហេតុស្រ្តីជាម្ដាយ បានចុះពីលើរថយន្ត ដោយទុកឲ្យកូនស្រីម្នាក់ឈ្មោះ គឹម ម៉ានីល អាយុ
៣ ឆ្នាំនិងកូនប្រុសម្នាក់ទៀតអាយុប្រហែល៥ឆ្នាំ នៅក្នុងរថយន្ត។

សាក្សីដែលនៅស្ថិត នៅក្នុងហេតុការណ៏នោះ បានបន្តថា   លុះម្ដាយចូលទៅធនាគារ ដើម្បីវេ
ប្រាក់ ក្មេងទាំងពីរនាក់នោះបានយកកាំភ្លើង AKស្វាយបត់ របស់ឪពុកដែលទុកចោល នៅកៅ
អីក្រោយ មកលេងដោយកេសកៃកាំភ្លើង លេងតែចៃដន្យកាំភ្លើងនោះបានបញ្ចូលគ្រាប់ហើយ
នោះ ក៏បណ្ដាលឲ្យផ្ទុះមួយគ្រាប់ ត្រូវភ្លៅស្ដាំរបស់ក្មេងស្រីនៅ ម៉ានីល រងរបួសបាក់ភ្លៅហើយ
ក៏មានការផ្អើលឆោឡោ ឡើង ទើបម្ដាយបានដឹង  ក៏ចេញពីធនាគារមកវិញ បីយកកូនស្រីទៅ
មន្ទីរ ពេទ្យបង្អែកខេត្តតាកែវ ដែលនៅទល់មុខនោះ។

បន្ទាប់ពីមានការផ្ទុះអាវុធ គេសង្កេតឃើញមន្រ្តី សមត្ថកិច្ចទាំងនគរបាលនិងកងរាជអាវុធហត្ថ
ខេត្តតាកែវ ជាច្រើនបានចុះទៅដល់កន្លែង កើតហេតុភ្លាមៗតែម្ដង។

យោងតាមមន្រ្តីសមត្ថកិច្ច   ដែលចុះដល់កន្លែងកើតហេតុ  បានប្រាប់ឲ្យដឹងថា កាំភ្លើងនេះជា
របស់លោក គឹម សាញ់ អធិការរង នគរបាលស្រុកសំរោង ទទួលបន្ទុក  ចរាចរណ៏ ដែលបាន
យកកាំភ្លើងមកទុកក្នុងរថយន្តហើយពេលដែលប្រពន្ធយករថយន្តមកជិះមិនបានយកកាំភ្លើង
ទុកបណ្ដាលឲ្យហេតុការណ៏ គ្រោះថ្នាក់នេះកើតឡើង។

បើតាមប្រជាពលរដ្ឋដែលនៅក្បែនោះ បាននាំគ្នារិះគន់  ចំពោះការធ្វេសប្រហែស របស់ឪពុក
ម្ដាយ ដែលទុកកាំភ្លើង ក្នុងរថយន្តហើយទុកឲ្យកូនតូចៗ  នៅក្នុងរថយន្តហើយនេះ សំណាង
ហើយ ដែលផ្ទុះត្រូវតែកូនខ្លួនឯង បើត្រូវអ្នក ដទៃ ទៀត និង  មានបញ្ហាកាន់តែធំ  ជាពិសេស
ឪពុក អាចនិងត្រូវប្រឈមមុខចំពោះមុខច្បាប់ ៕


Tags: National News