(ចិន)៖ ប៉ូលិសស្រីវ័យក្មេងម្នាក់បានបង្កការភ្ញាក់ផ្អើលដល់មនុសុ្សជាច្រើនបន្ទាប់ពីរូបថតសិចស៊ីរបស់នាងត្រូវបានបង្ហោះលើបណ្តាញសង្គមដោយស្លៀកតែខោក្នុងនិងអាវប៉ូលិសប៉ុណ្ណោះ។
រូបថត selfie របស់ប៉ូលីសស្រីរូបនេះមើលទៅមុខរបស់នាងប្រៀបដូចជាកូនក្មេងម្នាក់អញ្ចឹងមិនសមជាមនុស្សពេញវ័យឡើយហើយចំពោះរូបភាពមិនសមរម្យនេះធ្វើឲ្យនាងត្រូវខាងនាយកដ្ឋានប៉ូលីសនៅ Dandong បណ្តេញចេញពីការងារដោយគេលើកឡើងថា ទង្វើរបស់នាងធ្វើឲ្យប៉ះពាល់កិត្តិយសកន្លែងធ្វើការជាខ្លាំង ប៉ុន្តែក៏មានមនុស្សម្នាក់មកកាន់ប៉ុស្តិ៍ប៉ូលីសដើម្បីការពារនាងដែរដោយគេនិយាយថា វាគ្រាន់តែជារឿងធម្មតាទេសម្រាប់ការថតលេងខ្លួនឯងបែបនេះមិនគួរប៉ូលិសម្នាក់នេះត្រូវគេបណ្តេញពីការងារនោះទេ តែយ៉ាងណាក៏ប៉ូលិសស្រីមុខក្មេងនេះត្រូវបានមេបណ្តេញចេញរួចទៅហើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង