CamNews

សំណើច 

សំណើច ៖ ចិត្តត្រជាក់

មានពីរនាក់បងប្អូនស្រីកំពុងជជែកគ្នា៖

- បងឆ្ងល់ណាស់! ហេតុអ្វីបានជាប្អូនឯងមិនចេះខឹងទាល់តែសោះ? តាំពីមុនមក រហូរដល់
អាយុ
១៧ ឆ្នាំហើយ! បងមិនដែលឃើញប្អូនឯង តមាត់នឹងបង ម្ដងណាទេ!


ប្អូនស្រីសើច ញញឹមៗ!

បងស្រីនោះ ក៏បន្ដ៖

- ប្អូនឯងស៊ូទ្រាំមែនទេ?

ប្អូនស្រីគ្រវីក្បាល ៖

+ អត់ទេ!

- អ៊ីចឹងប្អូនឯងមានវិធីល្អអ្វីទៅ?

+ ពេលខឹងនឹងបងឯង ខ្ញុំគ្រាន់តែទៅដុសសំអាតបង្គន់!

-​ ដុសបង្គន់! បែបនេះ នឹងធ្វើអោយឯងកាន់តែមួម៉ៅឡើង!

+ អត់ទេ! ពេលដុសរួចខ្ញុំមានអារម្មណ៍ធូរស្រាលខ្លាំងណាស់ ព្រមទាំងឈប់ខឹងទៀតផង។

- ហេតុអី? (បងស្រីសួរដោយងឿងឆ្ងល់!!)

+ ព្រោះពេលដែលខ្ញុំខឹងនឹងបង ខ្ញុំតែងតែយកច្រាសដុសធ្មេញបងឯង​ ទៅដុស​សំអាតបង្គន់
ហ្នឹងណ៎ា!

-​ ពុទ្ធោ!!


ដោយ ៖ សារិន



Tags: unbelievable funny two sisters